កំពតៈ សិស្សសាលាម្នាក់ចូលទិញទំនិញនៅក្នុងផ្ទះ លក់គ្រឿងទេសហេងឌីទុកម៉ូតូចោល នៅចិញ្ចើមផ្លូវ មួយភ្លែត ចេញមកវិញចោរលួចម៉ូតូទៅបាត់ កាលពី វេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ នៅខាងត្បូងឈាងខាងលិចរង្វង់មូលធុរ៉េនកំពត ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ អ៊ឹង គួយអ៊ី ភេទ ស្រី អាយុ ១៦ឆ្នាំ បានចតម៉ូតូទុករួចចូលទៅទិញទំនិញ មួយភ្លែត លុះចេញមកវិញចោរលួចម៉ូតូ ដែលចតចោលនៅចិញ្ចើមផ្លូវយកទៅបាត់។

យោងតាមសាក្សីនៅកន្លែងកើតហេតុបន្តថា ម៉ូតូ ដែលបាត់ទៅនោះ ម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខម៉ាស៊ីន ៨៦៥៧៧១២ និងលេខតួ ៨៦៥៧៧១២៕

ដោយៈ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]