HyunA និងសង្សារដឹកដៃគ្នា​ ទៅអង្គុយរើសទិញ ខោអាវជជុះនៅថៃ ប្រើជីវិតសាមញ្ញៗ

//s5.kh1.co/80/8084e3d3adf9506c31d2d868e84ea4f83f9f1f9e.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យសរសើរ បើទោះបីជាHyunA និង Dawn ជាតារាល្បីយ៉ាងណាក្តី ក៏អ្នកទាំងពីរតែងតែប្រើប្រាស់ជីវិតសាមញ្ញរស់នៅជាមួយគ្នា ជាពិសេសរាល់ពេលទៅដើរលេងនៅឯប្រទេសថៃម្តងៗ អ្នកទាំងពីរនិយមចូលចិត្តញុំាអាហារលក់តាមចិញ្ចើមផ្លូវ និងដើរផ្សាររាត្រីជាដើមផងដែរ។

ថៃHyunA និង Dawn គឺជាគូស្នេហ៍តារាKpop មុនគេបង្អស់ ដែលហ៊ានបង្ហាញពីភាពផ្អែមល្ហែមល្អូកល្អឺនដាក់គ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយមិនខ្លាចការរិះគន់ពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ អ្នកទាំងពីរក៏បានដឹកដៃគ្នា ទៅដើរលេងកម្សាន្តនៅឯប្រទេសថៃ ប្រើប្រាស់ជីវិតបែបសាមញ្ញៗ ដើរលេងតាមផ្សាររាត្រី តាមអាហារលក់តាមចិញ្ចើមផ្លូវយ៉ាងមានសេចក្តីសុខផងដែរ។

មិនតែប៉ុណ្ណោះ HyunA និង Dawn ថែមទាំងមិនបានប្រកាន់ខ្លួនជាតារាល្បី ដោយអ្នកទាំងពីរ ថែមទាំងបានទៅអង្គុយរើសទិញខោអាវជជុះ ដែលគេបានចាក់គរលក់នៅតាមផ្សារណាត់ជាមួយគ្នា ថែមទៀតផងដែរ។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកទាំងពីរធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសជាមួយគ្នា ហើយភាគច្រើនពួកគេHyunA និង Dawn ចូលចិត្តមកដើរលេងកម្សាន្តនៅឯប្រទេសថៃប្រើប្រាស់ជីវិតយ៉ាងមានស៊េរីភាពញឹកញាប់ជាងគេផងដែរ៕

HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
HyunA និង Dawn ទិញខោអាវជជុះនៅថៃ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T