លេងសុទ្ធតែ លុតជង្គង់សុំរៀបការបែបនេះ អ្នកណា ដែលថាមិនយល់ព្រម

//s5.kh1.co/52/52240e617f9db03e911e13fc2d50fb8aa2ca71ca.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Tu Thananan ដែលជាសង្សាររបស់តារាសម្ដែងស្រី នាង Ja Nattha បានលុតជង្គង់សុំនាងរៀបការ ដែលធ្វើឲ្យនាងមានភាពសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់អ្នកទាំងពីរមានគម្រោងរៀបមង្គលការនៅឆ្នាំនេះ

ថៃ៖ សម្រាប់តារាសម្តែងស្រី នាង Ja Nattha ជាតារាដែលមានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសថៃ បន្ទាប់ពីសង្សាររបស់នាង លោក Tu Thananan ដែលជាអ្នកជំនួញ បានសាងភាពភ្ញាក់ផ្អើលមួយដល់នាង ដោយលោកបានលុតជង្គង់ដើម្បីសុំរៀបការកាលពីចុងឆ្នាំមុននេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះគឺ នៅពេលដែលលោក Tu Thananan ដែលជាសង្សាររបស់ Ja Nattha បានសុំនាងរៀបការនោះ គឺលោកមិនបាននិយាយអ្វីច្រើនទេ ប៉ុន្តែរឿងសំខាន់ដែលធ្វើឱ្យនាងមានអារម្មណ៍ល្អនិងចាប់អារម្មណ៍បំផុតនោះ គឺរឿងដែល លោកបានសន្យាជាមួយនាង លោកបាននិយាយថានឹងធ្វើវាឲ្យបាន បើទោះបីជាវាកើតឡើងម្តងមួយៗក៏ដោយ ប៉ុន្តែលោកនឹងព្យាយាមបញ្ចប់វាឲ្យបានទាំងអស់ ដែលបានធ្វើឲ្យ Ja Nattha មានភាពសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់អ្នកទាំងពីរមានគម្រោងរៀបមង្គលការនៅឆ្នាំនេះ។

កាលពីពេលថ្មីៗនេះ Ja Nattha បានចេញមកប្រាប់ពីព័ត៌មានថ្មីៗ អំពីពិធីមង្គលការរបស់ខ្លួន ដោយឥឡូវនេះមានពេលវេលាដ៏ល្អហើយ តែចំពោះការរៀបចំពិធីមង្គលការបែបណានោះគឺត្រូវរង់ចាំមើលសិន ប៉ុន្តែក៏ជាការល្អដែរ ដែលពួកគេទាំងពីរមិនមានបំណងធ្វើអ្វីធំដុំ ដោយសារអ្នកទាំងពីរមានការងារមមាញឹកខ្លាំងណាស់ ។ យ៉ាងណា នាងក៏បានបន្ថែមថា មង្គលការនេះគួរតែរៀបចំនៅឯមាត់សមុទ្រ ដោយមិនចាំបាច់លេងស្ទាយខ្លាំងនោះទេ សូមត្រឹមតែមានភាពស្រស់ស្អាតនិងកក់ក្តៅទៅបានហើយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 Ja Nattha 
 Ja Nattha 
 Ja Nattha 
 Ja Nattha 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
 Ja Nattha និង គូស្នេហ៍ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T