លើកមុនល្បីថា ពេជ្រ សូលីកា ឡើងគីឡូ បែរជាពេលនេះ ឃើញថាស្គមស្អាតហ្មង

//s5.kh1.co/9f/9f377fa346187be71a5b8cda8c6ecce276346cb7.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ល្បីថា ពេជ្រ សូលីកា ឡើងគីឡូ តែមកមើលពីរូបភាពថ្មីរបស់នាងនៅពេលនេះ ទើបដឹងថា ទោះនៅពរពោះក៏នាងនៅតែស្អាត ឃ្យូតដដែល

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ក្រោយពីទទួលដំណឹងមកថា តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា ទទួលបានចំណងដៃថ្មី ដោយកំពុងពរពោះកូនដំបូង។ គ្រាន់តែបានដឹងបែបនេះភ្លាម មានហ្វេនៗជាច្រើន បានសម្ដែងការចូលរួមអបអរសាទរ និងចង់ឃើញមុខមាត់កូនរបស់ ពេជ្រ សូលីកា គ្រប់គ្នាហើយជឿជាក់ថា ប្រាកដជាឃ្យូតមិនចាញ់អ្នកម៉ាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុនល្បីថាតារាចម្រៀងស្រី ពេជ្រ សូលីកា កំពុងឡើងគីឡូជាងមុនស្របពេលដែលកំពុងពរពោះកូនដំបូងផងនោះ គីឡូរបស់នាងហាក់ជាឡើងជាងមុន បើមើលទៅតាមរូបភាពរបស់នាង។ តែទោះបី នាងឡើងគីឡូក៏ពិតមែនតែ សម្រស់របស់នាងនៅតែមានភាពស្រស់ស្អាត និងមានការតុបតែងបែបឃ្យូតដដែល ។

មិនតែប៉ុណ្ណោះ នាងមានអនាគតស្វាមីចាំជួយមើលថែនាង ដែលកំពុងតែពរពោះផងនោះ ដោយយើងបានឃើញសកម្មភាពអ្នកទាំងពីរជាច្រើន មើលហើយពិតជាមានភាពថ្អែមល្ហែមខ្លាំង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កាលពីប៉ុន្មានថ្ងៃមិន ឃើញនាងមានសាច់មានឈាមជាងមុន តែបើមើលតាមរូបភាពរបស់នាងទើបតែបង្ហោះ មើលទៅនាងហាក់ជាស្រកគីឡូជាងមុន បើចំពោះសម្រស់របស់នាងវិញ នៅតែក្មេងស្អាតដដែល ៕

សូមទស្សនារូបភាពខាងក្រោម៖

រូប ពេជ្រ សូលីកា កំពុងឡើងគីឡូ
រូប ពេជ្រ សូលីកា កំពុងឡើងគីឡូ
រូប ពេជ្រ សូលីកា កំពុងឡើងគីឡូ
រូប ពេជ្រ សូលីកា កំពុងឡើងគីឡូ
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T