ពិព័រណ៍មហាសង្ក្រានធំមួយកណ្ដាលភ្នំពេញ ប្រកាសលក់ស្ដង់ និងបញ្ចុះតម្លៃមិនគួរឲ្យជឿ!

//s5.kh1.co/fe/fef5f1d5f77072fdbe2696e2a3244a5be46b504f.jpg
សង្គម

 ២២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ ពិព័រណ៍មហាសង្ក្រាន ដ៏ធំមួយនៅកណ្តាលភ្នំពេញ ដែលនឹងប្រារព្ធឡើងនៅសួនច្បារមុខវត្តបុទម។

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្រុមហ៊ុន AD Expert ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ ខែមេសា ក្នុងឆ្នាំ២០២០ ខាងមុខ ក្រុមហ៊ុននឹងរៀបចំពិព័រណ៍ទ្រង់ទ្រាយធំមួយ អបអរមហាសង្រ្កានចូលឆ្នាំថ្មី ដែលការតាំងពិពរ័ណ៍នេះ នឹងក្លាយជាមហាព្រឹត្តិការណ៍តាំងពិព័រណ៍ធំជាងគេ ក្នុងចំណោមពិព័រណ៍ដែលធ្លាប់ធ្វើកន្លងមកនៅកម្ពុជា ដោយសារតែមានស្តង់ទំនិញរហូតដល់ ៥០០តូប ត្រូវបានបង្ហាញខ្លួន។ មហាព្រឹត្តិការណ៍នេះ បានប្រកាសពីការបញ្ចុះតម្លៃតូបមិនគួរឲ្យជឿរហូតដល់ ៤០ភាគរយ ដើម្បីជាកាដូថ្ងៃបុណ្យចូលឆ្នាំចិន។ ផលិតផលក្នុងស្រុក និងការលក់បញ្ចុះតម្លៃទំនិញដើម្បីឲ្យបងប្អូនខ្មែរ មានឱកាសជាវឲ្យបានច្រើន សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបានប្រកាសឡើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី

លោក Robin Dionco ប្រធានគ្រប់គ្រងការរៀបចំពិព័រណ៍ បានថ្លែងបញ្ជាក់ថា ដោយសារតែមើលឃើញថា រាល់អំឡុងពេលមុនចូលឆ្នាំខ្មែរមកដល់ម្ដងៗ បងប្អូនជនជាតិខ្មែរភាគច្រើនតែងតែចាប់អារម្មណ៍ទិញទំនិញផ្សេងៗ ហើយចង់បានទំនិញដែលមានគុណភាពល្អ និងទំនិញដែលត្រូវបានបញ្ចុះតម្លៃ ទើបក្រុមហ៊ុនរបស់លោក ក្រោមការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្ម សម្រេចរៀបចំពិធីតាំងពិព័រណ៍ធំមួយឡើង ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមេសា មុនចូលឆ្នាំខ្មែរ នៅសួនច្បារមុខវត្តបុទម។ ពិព័រណ៍នេះក៏នឹងក្លាយជាពិព័រណ៍មហាសង្ក្រានប្រចាំឆ្នាំដ៏ធំ ដែលនឹងគ្រោងធ្វើជារៀងរាល់ឆ្នាំ ដើម្បីឲ្យបងប្អូនបានចូលរួមមុនចូលឆ្នាំខ្មែរ។ ស្ដង់ទំនិញ នឹងប្រកាសបញ្ចុះតម្លៃរហូតដល់៤០%មិនធ្លាប់មាន ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ ថ្ងៃ២៥ ខែមករា ដល់ម្ចាស់ផលិតផលនានា ជាពិសេសម្ចាស់ផលិតផលក្នុងស្រុក ដើម្បីឲ្យទំនិញដែលផលិតបានក្នុងស្រុក មានលទ្ធភាពបង្ហាញខ្លួនកាន់តែទូលំទូលាយ។ លោកថាពិព័រណ៍នេះ ក៏មានមហាព្រឹត្តិការណ៍សង្ក្រានសិល្បៈច្រើនទម្រង់ ដែលមានតារាខ្មែរយ៉ាងច្រើនកុះករចូលរួមផងដែរ ដើម្បីបង្ហាញជូនសាធារណជននូវទម្រង់វប្បធម៌ និងសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ អបអរសង្ក្រានឆ្នាំថ្មី។

ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី

លោកស្រី អ៊ឹម ម៉ូលីកា ប្រធានផ្នែកទំនាក់ទំនង បានចាត់ទុកមហាព្រឹត្តិការណ៍នេះថា ជាសង្ក្រានដូនតា ជាការបង្ហាញជូននូវវប្បធម៌ខេមរាទ្រង់ទ្រាយធំ និងជាពិពរ័ណ៍មុនចូលឆ្នាំក្នុងសួនសន្តិភាពដ៏អស្ចារ្យ ដែលក្រៅពីបានបង្ហាញគ្រប់ទម្រង់នៃសិល្បៈខ្មែរ ក៏ជាវេទិកាប្រជុំនូវផលិតផលខ្មែរ និងផលិតផលក្រៅស្រុក ដែលមានគុណភាព ក្នុងឱកាសបញ្ចុះតម្លៃដ៏កម្រ តម្រូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មុនចូលឆ្នាំខ្មែរមកដល់។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឲ្យក្លាយជាមហាព្រឹត្តិការណ៍ តាំងពិព័រណ៍ប្រចាំឆ្នាំ និងជាមហាសង្ក្រានកណ្ដាលភ្នំពេញដ៏ធំ ដើម្បីឲ្យបងប្អូនបានចូលរួមរាំលេង លេងល្បែងប្រជាប្រិយ ទស្សនាការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ និងដើរទិញទំនិញគ្រប់ប្រភេទក្នុងតម្លៃបញ្ចុះដ៏សម្បូរបែបមុនចូលឆ្នាំខ្មែរ។

លោកស្រីស្នើឲ្យម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុនដែលចង់បានការបញ្ចុះតម្លៃស្ដង់រហូតដល់ ៤០ភាគរយ រួសរាន់ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមករា និងរួសរាន់ជាវស្ដង់តាមរយៈលេខ 070 866 693 និង 017 866 684 ចូលរួមកម្មវិធីកុំឲ្យស្ដាយក្រោយ ដើម្បីទទួលបានទីតាំងល្អ និងតម្លៃពិសេស។ លោកស្រីថា ស្តង់ទាំង៥០០ ត្រូវបានម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលកក់ជាច្រើនមកហើយ ដោយសារតែកម្មវិធីទាំងមូលមានការចាប់អារម្មណ៍ខ្លាំងតាំងពីការប្រកាសដំបូងៗ៕

ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ទីតាំងកម្មវិធីពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ទីតាំងកម្មវិធីពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ទីតាំងកម្មវិធីពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
ទីតាំងកម្មវិធីពិព័រណ៍អបអរមហាសង្រ្កានចូលឆ្នាំថ្មី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T