ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងមួយបានបង្អួតពីសមត្ថភាពផ្កាយរណបរបស់ខ្លួន ដែលអាចចាប់រូបភាពនៅលើផែនដី ក្នុងកម្រិតបង្ហាញគុណភាពខ្ពស់

//s5.kh1.co/6d/6dacbbfdd356869d2931b9502d06b7d8ca0d529b.png
បច្ចេកវិទ្យា

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការឆ្លើយតបពីអតិថិជនបានជម្រុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ អភិវឌ្ឍនិងធ្វើការកែប្រែចំនុចអវិជ្ជមាន។

អាមេរិក៖ Capella Space គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលទើបតែបង្កើត ហើយកាលពីពេលថ្មីៗនេះ វាបានបង្ហាញបច្ចេកវិទ្យាថ្មីមួយសម្រាប់ផ្កាយរបស់ខ្លួន ដែលអាចចាប់យករូបភាពក្នុងកម្រិតបង្ហាញខ្ពស់ នៅក្នុងចម្ងាយតិចជាង០.៥ម៉ែត្រ។ ផ្កាយរណបថ្មីមួយនេះមានកូដឈ្មោះថា Sequoia ហើយវាអាចធ្វើការក្នុងពេលវេលាជាក់ស្ដែង មានន័យថាវាមានសមត្ថភាពអាចចាប់ទិដ្ឋភាពពីផ្កាយរណប ក្នុងពេលអតិថិនចង់បានរូបពីតំបន់ដែលពួកគេចង់ឃើញ។ ផ្កាយរណបរបស់ក្រុមហ៊ុន Capella ភាគច្រើនគឺជាប្រភេទ synthetic aperture radar (SAR) ហើយផ្កាយរណបទាំងនេះអាចចាប់រូបភាពនៅលើផែនដីជាលក្ខណៈ 2D បើទោះបីជាមានពពកមកបាំងក៏ដោយ ឬអាចចាប់យករូបភាពនៅពេលយប់នៃផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

លទ្ធផលឆ្លើយតបពីអតិថិជនបានជម្រុញឲ្យ Capella ធ្វើការរចនាផ្កាយរណបថ្មី ហើយក៏បានកែប្រែការបញ្ចូលថាមពលពីពន្លឺព្រះអាទិត្យឲ្យកាន់តែលឿនជាងមុនផងដែរ។ ពន្លឺជះល្អបានជួយឲ្យផ្កាយរណបចាប់យករូបភាពបានកាន់តែយូរជាងមុន ហើយវាអាចប្ដូរទីតាំងថ្មីបានយ៉ាងរហ័ស នៅពេលអតិថិជនត្រូវការ។ ការធ្វើឲ្យប្រសើរជាងមុនបាននាំឲ្យក្រុមហ៊ុន Capella ទទួលបានការចុះកិច្ចសន្យាពីអ្នកប្រើប្រាស់ក្នុងជួររដ្ឋាភិបាលធំៗរបស់អាមេរិក ដូចជាកងទ័ពអាកាសអាមេរិកនិងការិយាល័យស៊ើបការណ៍ជាតិ។ ហើយបច្ចេកវិទ្យាថ្មីនេះគឺត្រៀមរួចរាល់ សម្រាប់ផ្កាយរណបបន្ទាប់ចំនួន៦ ដែលនឹងចាប់ផ្ដើមបង្ហោះក្នុងខែមីនានេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T