ដូរឡានថ្មី ដូចដូរខោអាវទៅហើយ! ឆ្នាំថ្មី សុគន្ធ ថេរ៉ាយុ ទិញឡានថ្មី តម្លៃជាង១០ម៉ឺនដុល្លារ

//s5.kh1.co/08/08874ca64fc3b8a2c72a2b9e5962bf71131e5942.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វេនមួយចំនួនសរសើរ សុគន្ធ ថេរ៉ាយុ នៅក្មេងប៉ុណ្ណឹងសោះតែមានលុយច្រើន ផ្លាស់ប្តូរឡានថ្មីៗ ដូចដូរខោអាវទៅហើយ រីឯតម្លៃសុទ្ធតែថ្លៃៗ

ភ្នំពេញ៖ តារាប្រុសដ៏មានប្រជាប្រិយភាព លោកសុគន្ធ ថេរ៉ាយុ បច្ចុប្បន្នហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈមិនសូវលេចមុខច្រើនដូចមុន ខណៈនេះដែរលោកមានមុខរបរផ្ទាល់ខ្លួន ដែលជោគជ័យខ្លាំងមិនធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកមកនិយាយពីជីវិតរបស់តារាប្រុសរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃលោកទទួលបាននូវជីវិតដ៏ល្អ មានលុយមានឡាន ទ្រនំធំស្កឹមស្កៃរស់នៅ ថែមទាំងប្រើប្រាស់របស់ប្រ៊េនៗស្របពេលដែលទាំងនេះ គឺជាញើសឈាមដែលលោកបានខំរក ដើម្បីជាកម្លាំងចិត្តដល់ខ្លូនឯង។

ជាក់ស្តែង ឈានចូលឆ្នាំ២០២០ភ្លែត តារាប្រុសរូបនេះ បានធ្វើការបង្ហាញនូវរថយន្តស៊េរីទំនើបរបស់ខ្លួន ដែលទើបតែទិញមកក្តៅៗ ម៉ាក lexus 570 ពណ៌សយ៉ាងថ្មីសន្លាង តម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះទេ។ ជាមួយនឹងគ្នានេះដែរ ហ្វេនមួយចំនួនពិតជាសរសើរដល់លោក នៅក្មេងប៉ុណ្ណឹងសោះតែមានលុយច្រើន ផ្លាស់ប្តូរឡានថ្មីៗ ដូចដូរខោអាវទៅហើយ រីឯតម្លៃសុទ្ធតែថ្លៃៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
ឡានថ្មី​សុគន្ធ ថេរ៉ាយុ
ឡានថ្មី​សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T