រ៉ូបដែលភរិយា Dome ស្លៀកក្នុងថ្ងៃរៀបការ ឃើញសាមញ្ញចឹងទេ តែត្រូវគេទម្លាយថា សម្រិតសម្រាំងយ៉ាងល្អឥតខ្ចោះ

//s5.kh1.co/ae/aedd1c871ba4d1d09afb032bf701f4792a424474.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិធីមង្គលការរបស់ Dome និង Metal ពិតជាមិនធម្មតា សូម្បីតែរ៉ូបអាពាហ៍ពិពាហ៍របស់ Metal ត្រូវបានចាត់ចែងដោយអ្នកច្នៃម៉ូតដ៏ល្បី និងមានតម្លៃថ្លៃកប់។

ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់បានដឹងមក ពីតារាសម្ដែងថៃ លោក Dome Pakorn Lum និង នាង Metal ដែលបានចាប់ដៃគ្នាចូលរោងការកាលពីឆ្នាំមុននេះ ដែលនៅក្នុងពិធីប្រកបដោយភាពអ៊ូអរ និងរៀបចំបានយ៉ាងអធិកអធមផងដែរ ជាពិសេសរ៉ូបអាពាហ៍ពិពាហ៍របស់ Metal ដែលជារ៉ូបដ៏ពិសេសអស្ចារ្យមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ម៉ូតរ៉ូបអាពាហ៍ពិពាហ៍របស់ Metal ដែលជាភរិយារបស់លោក Dome គឺត្រូវបានចាត់ចែងដោយលោក  Jeap chayanit Pruetpirawit ដែលជាអ្នករចនាម៉ូតរ៉ូបអាពាហ៍ពិពាហ៍ដ៏ល្បី ម៉្យាងវិញទៀតក៏មានតារាល្បីៗជាច្រើន ដែលបានពាក់ដូចជា Bella Ranee, Pancake Khemanit, Ploi Chermal, Susie Susira, Janee Thianphoosuwan, Ice Preechaya។

ក្នុងនោះដែរ លោក Jeap បានបង្ហើបថា៖

ការងាររបស់យើង គឺការរចនារ៉ូបអាពាហ៍ពិពាហ៍ ដោយអ្នករចនាម៉ូតអាជីព ជួយគ្នាដេរនិងតុបតែងយ៉ាងម៉ត់ចត់ រាល់ក្រណាត់ទាំងអស់គឺត្រូវបាននាំចូលពីបរទេស ទៅតាមតម្រូវការរបស់អតិថិជន យើងនឹងយកចិត្តទុកដាក់ពីក្បាលរហូតដល់ចុងជើងសម្រាប់គូស្វាមីភរិយាគ្រប់រូប ព្រោះយើងយល់ច្បាស់ថា អាពាហ៍ពិពាហ៍ គឺជាពិធីសំខាន់បំផុតរបស់កូនក្រមុំនិងកូនកំលោះ តែម្តងគត់ក្នុងមួយជីវិត ដូចនេះអ្វីៗត្រូវចេញមកយ៉ាងល្អ ហើយធ្វើឱ្យគូស្វាមីភរិយាមានសុភមង្គលបំផុត។ មានតារាល្បីៗជាច្រើនដែលបានមកប្រើសេវាកម្មរបស់យើង ហើយក៏ត្រូវបាននិយាយតៗគ្នា រីករាលដាលយ៉ាងទូលំទូលាយ។

សម្ដីរបស់លោក Jeap

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Dome និង Metal
Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
រូបភាពក្នុងថ្ងៃមង្គលការ Dome និង Metal
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T