ពេលនេះអង្គការណាសាបើកឲ្យបោះឆ្នោតជ្រើសរើសឈ្មោះសម្រាប់យាន Mars 2020 ហើយ

//s5.kh1.co/57/57a9eae03eb354aff084ef46e9299b5cbe5b2f57.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មានតែឈ្មោះចំនួន៩ប៉ុណ្ណោះ ដែលកំពុងដាក់ឲ្យបោះឆ្នោតជ្រើសរើស។

អាមេរិក៖ សិស្សនៅទូទាំងសហរដ្ឋអាមេរិករាប់ចាប់ពីថ្នាក់មតេ្តយ្យដល់ថ្នាក់វិទ្យាល័យបានដាក់ស្នើឈ្មោះជាង២៨,០០០ សម្រាប់យានអវកាសរបស់អង្គការណាសា Mars 2020។ គណៈកម្មការស្ម័គ្រចិត្តចំនួន៤,៧០០នាក់ បានជ្រើសបេក្ខជនចំនួន១៥៥នាក់តែប៉ុណ្ណោះ ដែលអាចបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឥឡូវនេះ នៅសល់តែឈ្មោះ៩ប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងការប្រកួត។ ហើយអ្នកទាំងអស់គ្នាក៏អាចបោះឆ្នោតជ្រើសរើសឈ្មោះដែលអ្នកពេញចិត្តនៅទីនេះ។ ការបោះឆ្នោតនេះនឹងត្រូវបិទនៅថ្ងៃទី២៧ខែមករា ខាងមុខនេះហើយ។ ការជ្រើសរើសរបស់អ្នកទាំងអស់គ្នា ជាការរួមចំណែកមួយក្នុងការដាក់ឈ្មោះឲ្យយានធ្វើដំណើរលើភពអង្គារជំនាន់ក្រោយ ដែលនឹងធ្វើដំណើរទៅកាន់ភពអង្គារនៅប៉ុន្មានខែខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទាំងផ្សព្វផ្សាយកម្មវិធី សម្រាប់ចូលរួមដាក់ឈ្មោះឲ្យយាន Mars 2020
ផ្ទាំងផ្សព្វផ្សាយកម្មវិធី សម្រាប់ចូលរួមដាក់ឈ្មោះឲ្យយាន Mars 2020

ឈ្មោះដែលឈ្នះនិងសិស្សដែលបានដាក់ឈ្មោះឲ្យវា នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែមីនា។ អ្នកដែលឈ្នះក៏អាចមានឱកាសចូលរួមទស្សនាការបាញ់បង្ហោះយាន នៅខែកក្កដា នៅឯ Cape Canaveral។ នៅពេលដែលយាននេះចុះចតនៅលើភពអង្គារក្នុងខែកុម្ភៈឆ្នាំ២០២១ វានឹងត្រូវធ្វើដំណើរចុះទៅកាន់រណ្ដៅ Jezero ដែលធ្លាប់ជាបឹងមួយកាលពី៣.៥ប៊ីលានឆ្នាំមុន។ យានបើកបរលើភពអង្គារជំនាន់ក្រោយនេះ នឹងបន្តបេសកកម្មពីយានរុករកជំនាន់មុនៗ ក្នុងការប្រមូលសំណាកពីភពអង្គារ ដែលនឹងត្រូវបញ្ជូនយកមកផែនដីវិញនៅថ្ងៃក្រោយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T