ខ្ញីចាស់កាន់តែហឹរ! Aguero ប្ដូរចូលបានត្រឹម៥នាទី ស៊ុត១គ្រាប់យក៣ពិន្ទុឲ្យ Man City តែម្ដង(មានវីដេអូ)

//s5.kh1.co/0e/0e250faf8ff8dcaea7e4c07ab912ceadf2cc215e.jpg
កីទ្បា

 ២២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man City ផ្ដួលម្ចាស់ផ្ទះ Sheffield យក៣ពិន្ទុក្របខណ្ឌ Premier League សប្ដាហ៍ទី២៤

អង់គ្លេស៖ ក្រុម Sheffield United ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Bramall Lane Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវមេឃខៀវ Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៤ កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៣ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ​ ហាក់មានការប៉ះទង្គិចគ្នាច្រើន ដោយអាជ្ញាកណ្ដាលលោក Lee Stephen Mason ចាយកាតលឿងអស់រហូតដល់ទៅ៧សន្លឹក។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញឃើញថា ក្រុមម្ចាស់ផ្ទះបង្កើតឱកាសស៊ុតបាន៣ជើង ចំគោលដៅតែ១ដងប៉ុណ្ណោះ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន១២ជើង​ ចំគោលដៅ៤ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងតង់ទី១ ក្រុមទាំងពីរបានត្រឹមសម្រុកគ្នាទៅវិញទៅមក តែមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។ លុះចូលដល់តង់ទី២ ទើបមានគ្រាប់បាល់កើតឡើង បន្ទាប់ពីខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរបស់ក្រុម Man City កីឡាករ Sergio Aguero ប្ដូរចូលនៅនាទី៦៨ លេងបានត្រឹម៥នាទីរូបគេក៏សម្រេចទីបានតែម្ដងនៅនាទីទី៧៣ តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Kevin De Bruye

De Bruye និង Aguero
De Bruye និង Aguero

ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Sheffield United បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Manchester City ១ទល់នឹង០។ តាមរយៈលទ្ធផលនេះ បានជួយក្រុមលោក Pep នៅបន្តឈរលេខ២ ក្នុងតារាង Premier League ដេញពីក្រោយក្រុមលេខ១ Liverpool រហូតដល់ទៅ១៣ពិន្ទុ ចំណែកឯក្រុម Sheffield ធ្លាក់មកកាន់ចំណាត់លេខ៧ ក្រោយ២៤ប្រកួតរកបាន៣៣ពិន្ទុ។

តារាង​ Premier League
តារាង​ Premier League

គួឲ្យដឹងដែរថា ១គ្រាប់ក្នុងការប្រកួតនេះ ជាគ្រាប់ទី១៥ហើយរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Aguero ក្នុងចំណោមការបង្ហាញខ្លួន១៧ប្រកួត នៅ Premier League រដូវកាលនេះ៕

ចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T