ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា នៅទីបំផុតសមត្ថកិច្ចអាចកំណត់មុខសញ្ញានៃខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ឌីជេម្នាក់នៅភោជនីយដ្ឋាន «ហេបភីណេស» បានហើយ។

យោងតាមដីកាឲ្យចូលខ្លួនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ ទីលំនៅស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

គួររម្លឹកថាជនរងគ្រោះមានឈ្មោះ ហូ មិនា មុខរបរជាឌីជេចាក់ភ្លេង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

នៅពេលនេះសាច់ញាតិជនរងគ្រោះកំពុងអំពាវនាវឲ្យសមត្ថកិច្ចពន្លឿនការស្រាវជ្រាវ ដើម្បីអាចឈានដល់ការចាប់ខ្លួនជនដៃដល់ឲ្យបានឆាប់ៗផងដែរ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលបន្ទាប់...

ដីកាបញ្ជាឲ្យចូលខ្លួន
រូបថត៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ