នោះៗ! Dybala សង្ឃឹមថា ថ្ងៃមួយគេនឹងអាចធ្វើរឿងនេះជាមួយ Pogba

//s5.kh1.co/25/25b562f1bcfe50ffe56bc2f4b9e2b3e69e8137b9.jpg
កីទ្បា

 ២១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Dybala ចង់អបអរគ្រាប់បាល់ជាថ្មីជាមួយ Pogba នៅថ្ងៃណាមួយ

អ៊ីតាលី៖ ខ្សែប្រយុទ្ធជួរមុខឆ្នើមរបស់ Juventus កីឡាករ Paulo Dybala បាននិយាយថាគេនិង Paul Pogba ធ្លាប់បានគិតក្នុងការស្វែងរកស្ទាយ៍អបអរគ្រាប់បាល់ថ្មីៗ ហើយសង្ឃឹមថានៅថ្ងៃណាមួយគេនិងអតីតមិត្តរួមក្រុមអាចនឹងត្រឡប់មកអបអរគ្រាប់បាល់ជាមួយគ្នាម្ដងទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Dybala បានរម្លឹកអនុស្សាវរីយ៍ដែលធ្លាប់លេងជាមួយ Pogba នៅទីក្រុង Turin និងជួយឲ្យ Juventus គ្រងតំណែងជើងឯកក្របខណ្ឌ Serie A រដូវកាល ២០១៥-២០១៦។ ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Otro កីឡាករ Paulo Dybala បាននិយាយយ៉ាងដូច្នេះថា៖

Paul (Pogba) និងខ្ញុំមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ ហើយពេលពួកយើងលេងនៅទីនេះជាមួយគ្នា ពួកយើងតែងតែរកនឹកអំពីស្ទាយ៍ថ្មីៗនៃការអបអរគ្រាប់បាល់។ ពេលនោះពួកយើងរកបានគ្រាប់បាល់ច្រើន អ៊ីចឹងស្ទាយ៍នៃការអបអរក៏ផ្លាស់ប្ដូរញឹកញាប់ដែរ។ ខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយពួកយើងទាំងពីរនឹងអាចអបអរគ្រាប់បាល់ជាមួយគ្នាម្ដងទៀត។

 Paulo Dybala
Pogba និង Dybala អបអរគ្រាប់បាល់ជាមួយគ្នា
Pogba និង Dybala អបអរគ្រាប់បាល់ជាមួយគ្នា

គួរឲ្យដឹងដែរថា ខ្សែបម្រើជម្រើសជាតិបារាំង Pogba បានក្លាយជាប្រធានបទក្ដៅក្នុងការផ្ទេរចេញពី Man UTD តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមកទល់នឹងពេលនេះ ខណៈបណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើនបានដាក់ការចាប់អារម្មណ៍និងចង់បានទៅលើរូបគេ ក្នុងនោះ Juventus ក៏ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងទៀតផងដែរ៕

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T