ធ្លាប់តែឃើញ យុគ ចិន្ដា ធ្វើជាពិធីការិនី តែមិនដឹងសោះថា អ្នកនាង អាចច្រៀងបានយ៉ាងពីរោះយ៉ាងហ្នឹង ( មានវីដេអូ )

//s5.kh1.co/3e/3ead85af16fa587edc909936a42d13ddd1e7672f.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែឃើញ អ្នកនាង យុគ ចិន្ដា ធ្វើជាពិធីការិនី តែមិនដែលដឹងសោះថា អ្នកនាងក៏ធ្លាប់មានបទចម្រៀង២ បទ ដែលសុទ្ធសឹងតែពីរោះៗបែបនេះ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ពី ពិធីការិនីដ៏ល្បីឈ្មោះ គឺ អ្នកនាង យុគ ចិន្ដា ដែលអ្នកនាង ចូលធ្វើជាពិធីការិនី យូរឆ្នាំណាស់មកហើយ ដោយបានគ្រងតំណែងជា ពិធីការិនីដ៏ឆ្នើម​លើឆាកទូរទស្សន៍ IBC និងទូរទស្សន៍ផ្សេងៗទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពិធីការិនីឆ្នើមមួយរូបនេះ មានប្រជាប្រិយភាពខ្លាំង ដែលអ្នកនាងបានចូលបម្រើការងារជា ពិធីការិនីនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែអ្នកនាងនៅតែមានការគាំទ្រពីហ្វេនៗ។ បើនិយាយពីរូបសម្រស់វិញ អ្នកនាងនៅតែមានវ័យក្មេង និង ស្រស់ស្អាត ដដែល។

ងាកមកមើលពី អតីតកាលរបស់អ្នកនាងកាលពីប៉ុន្មានឆ្នាំមុន ច្បាស់ជាគ្រប់គ្នាមិនដែលបានដឹង និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ ពីមុនអ្នកនាងក៏ធ្លាប់បានច្រៀង នូវបទចម្រៀងផង​ដែរ ដែលបទទីមួយមានចំណងជើង ថា “ អន់ចិត្តរឿងអ្វី ” និង បទ “ នៅឯណាស្នេហ៍ខ្ញុំ ” ទាំងពីរបទនេះ ស្ដាប់ហើយពិតជាពីរោះ សឹងមិនជឿ។

ដោយ លោក ខួច ខេវិន ក៏មានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា៖

តាំងពីទសវត្សរ៍ឆ្នាំ ៨០ មកម្ល៉េះ ដែលអ្នកនាង យុគ ចិន្តា ( Yok Chinda )​ បានគ្រងតំណែងជា ពិធីការិនីដ៏ឆ្នើមលើឆាកទូរទស្សន៍ IBC និង ទូរទស្សន៍ផ្សេងៗទៀត មិនត្រឹមតែសម្ផស្សស្រស់ស្អាត ប៉ុណ្ណោះទេ តែថែមទាំងអាចច្រៀងយ៉ាងពីរោះ...តែលោក និង ហ្វេនៗ របស់អ្នកនាងក៏មិនបានដឹង... ថ្ងៃនេះយើងមានកិត្តិយសសូមបង្ហាញជូនតាមរយៈចម្រៀង២បទ​ ដ៏ពីរោះរបស់អ្នកនាង សូមចូលរួម Share​ ១ផង​ទុក ជាការលេីកទឹកចិត្ត

សម្ដី លោក ខួច ខេវិន

សូមទស្សនារូបភាព និង​ វីដែអូខាងក្រោម៖

អ្នកនាង យុគ ចិន្ដា និង លោក ខួច ខេវិន
អ្នកនាង យុគ ចិន្ដា និង លោក ខួច ខេវិន
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
យុគ ចិន្តា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T