អារម្មណ៍មនុស្សប្រុសបែបណា ពេលខាងស្រីមានប្រាក់ខែច្រើនជាង?

//s5.kh1.co/6a/6a06163624c0ae306d448b1e6854c22326b1e9d8.jpg
យល់ដឹង

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

អារម្មណ៍មនុស្សប្រុសបែបណា ពេលខាងស្រីមានប្រាក់ខែច្រើនជាង?

ការសិក្សាមួយរបស់អ្នកជំនាញបានបង្ហាញថា បុរសអាចនឹងមានសម្ពាធគួរសមនៅពេលដែលគេដើរតួជាអ្នកទំនុកបម្រុងគ្រប់យ៉ាងក្នុងគ្រួសារដោយមិនមានការរួមចំណែកខ្លះពីភរិយា។ ប៉ុន្តែ គេនឹងមានក្តីរីករាយខ្លាំងនៅពេលដែលគេ និងភរិយាមានប្រាក់ខែរៀងខ្លួនដែលអាចសាងសុភមង្គលជាមួយគ្នាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាបែបនេះក្តី បុរសបែរជាមានសម្ពាធទ្វេដង បើភរិយាជាអ្នករកលុយបានច្រើនជាងខ្លួន។ មូលហេតុ ព្រោះគេនឹងមានអារម្មណ៍ខ្លួនឯងអន់ដែលរកលុយបានតិចជាងមនុស្សស្រី ព្រមទាំងគិតថាខ្លួនមិនមានអំណាចច្រើន។

ការសិក្សាដែលផ្តោតលើស្វាមី និងភរិយា៦០០០គូ ត្រូវបានគេបង្ហាញការឆ្លើយតបស្រដៀងគ្នាថា បុរសមានការតប់ប្រមល់(stress) នៅពេលដែលគេត្រូវប្រើប្រាស់លុយរបស់មនុស្សស្រីច្រើនជាងអ្វីដែលខ្លួនរកបាន។

ប៉ុន្តែជីវិតក្រោយអាពាហ៍ពិពាហ៍នឹងមិនមានឧបសគ្គអ្វីឡើយ បើអ្នកទាំងពីរបាននិយាយគ្នាច្បាស់លាស់ពីបញ្ហាពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាមុនហើយនោះ។

យ៉ាងណាមានចំណុចខ្លះ អ្នកទាំងពីរគួរតែមានការពិចារណា និងកុំឲ្យមានការអាក់អន់ស្រពន់ចិត្តនឹងគ្នា។ ត្រង់នេះ បើទាំងពីរនាក់សម្រេចថាដាក់ចិត្តដាក់កាយនៅជាមួយគ្នាហើយ ចូរកុំឆេវឆាវដោយសារពាក្យសម្តីមួយចំនួនអី។ ឧទាហរណ៍៖​ មិត្តរបស់អ្នកអាចនឹងនិយាយថា​៖ «មិនសមសោះ! ជាប្តី តែរកលុយបានតិចជាងប្រពន្ធ។...» ឬពាក្យពេចន៍ខ្លះអាចឮពីសំណាក់ឪពុកម្តាយក្មេកក៏មាន។

តែបើអ្នកច្បាស់លាស់ហើយ អ្នកមិនត្រូវមានមន្ទិលចំពោះគ្នាទេ ដោយត្រូវលើកទឹកចិត្ត សណ្តោស មេត្តា និងមិនបង្កជម្លោះឲ្យបែកបាក់ឡើយ។ ស្នេហាមានផ្អែម ជូរចត់​ជារឿងធម្មតា អ៊ឹចឹងកុំដោយសារតែរឿងប្រាក់ខែតិច ឬច្រើនធ្វើឲ្យមានសម្ពាធអី៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T