Giggs មើលឃើញខ្សែបម្រើឆ្នើម២រូបដែលអាចមកជំនួស Pogba បាន

//s5.kh1.co/89/89a799c95e25728e8519adaf25ee5e61dcd1f6c4.png
កីទ្បា

 ២១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Giggs យល់ឃើញថា ខ្សែបម្រើ James Maddison និង Jack Grealish អាចជំនួស Pogba នៅ Man UTD បាន

អង់គ្លេស៖ វីរបុរសក្រុមបិសាចក្រហម Manchester United លោក Ryan Giggs ជឿជាក់ថាខ្សែបម្រើរបស់ក្រុម Aston Villa កីឡាករ Jack Grealish និងម្ចាស់អាវលេខ១០របស់ក្រុម Leicester City កីឡាករ James Maddison អាចជួយក្រុមលោក Ole បន្តលេងទៅមុខទៀតបានយ៉ាងល្អដោយគ្មាន Paul Pogba ប្រសិនខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះចាកចេញនៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jack Grealish
  កីឡាករ Jack Grealish
  កីឡាករ James Maddison
  កីឡាករ James Maddison

Pogba នៅតែបន្តមានទំនាក់ទំនងក្នុងការផ្ទេរចេញពីកីឡដ្ឋាន Old Trafford ក្នុងឆ្នាំនេះ បន្ទាប់ពីរូបគេធ្លាប់បានសារភាពថាចង់ស្វែងរកការប្រកួតប្រជែងថ្មី។ យ៉ាងណាមិញ Man UTD មិនមានគម្រោងលក់គាត់ក្នុងរដូវកាលនេះទេ។

Giggs គិតថា Pogba នៅតែអាចជោគជ័យនៅ Man UTD ប៉ុន្តែបើជម្រើសជាតិបារាំងរូបនេះចង់ចាកចេញ នោះលោក Ole គួរតែសម្លឹងមើលកីឡាករ Grealish ឬ​ Maddison ដើម្បីមកជំនួស។

Paul Pogba
Paul Pogba

ពេលត្រូវបានសួរថាយល់យ៉ាងណាពីក្រុមលោក Solskjaer បច្ចុប្បន្ន? ខ្សែបម្រើស្លាបជើងចាស់របស់​​ក្រុមបិសាចក្រហម រូបនេះបាននិយាយក្នុងទូរទស្សន៍​ beIN Sports ថា៖

ខ្ញុំមិនគិតថាគាត់មានជម្រើសកីឡាករច្រើននោះទេ គាត់នៅសល់ជម្រើសតែ២-៣នាក់ទៀតប៉ុណ្ណោះ សម្រាប់ផ្លាស់ប្ដូររបៀបលេង។

Ryan Giggs 

Giggs បន្ថែមទៀតថា៖

Ryan Giggs
Ryan Giggs

អ្នកដឹងទេថាតំបន់លេខ១០ គឺជាចំណុចគោលក្នុងក្រុម ក៏ដើរតួនាទីជាខ្សែបម្រើផងដែរ។ ទោះបីជា Pogba គាត់លេងនៅតំបន់នោះ តែគាត់លេងហាក់មិនស៊ីចង្វាក់ទេ ប៉ុន្តែពួកគេហាក់មើលរំលង Grealish និង Maddison ដែលជាកីឡាករមានសម្ថភាពលេងនៅតំបន់នោះបានល្អ។

Ryan Giggs 

គួរឲ្យដឹងដែរថា ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងតាមទិញ កីឡាករ Bruno Fernandes ពីក្លិប​ Sporting Lisbon មកប៉ះប៉ូវតំបន់បម្រើ ខណៈ Grealish និង Maddsion ក៏ស្ថិតក្នុងរ៉ាដារបស់ពួកគេផងដែរ៕

ប្រភពmanchestereveningnews

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T