អ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍មួយ ដែលអាចតោងឡើងជញ្ជាំងដូចមនុស្សពីងពាងដែរ

//s5.kh1.co/e6/e6efad16edda618973e3a0a13ba957975f38d5c7.jpg
បច្ចេកវិទ្យា

 ២១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឧបរណ៍មួយនេះត្រូវការពេលអភិវឌ្ឍបន្ថែម ដើម្បីឈានទៅរកការបង្កើតមនុស្យយន្តដែលមានសមត្ថភាពអាចតោងជញ្ជាំងបាន។

បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានកែច្នៃឧបករណ៍តោងថ្មី ដែលអាចប្រើនៅលើផ្ទៃគគ្រាតបាន។ លើសពីនេះទៅទៀត ឧបករណ៍ទាំងនេះក៏អាចយកមកអភិវឌ្ឍជាមនុស្សយន្តដែលមានដៃច្រើននិងអាចតោងលើជញ្ជាំងដូចមនុស្សពីងពាងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានរូបវិទ្យាអាមេរិក (AIP) បានឲ្យដឹងថា ការតោងមិនមានប្រសិទ្ធិភាព នៅពេលវាទប់កម្លាំងទំនាញនៅលើផ្ទៃរដុប។ ទោះជាយ៉ាងណា​ នោះគឺដោយសារតែការធ្លាយសុញ្ញអាកាសដែលនាំឲ្យការតោងមានភាពបរាជ័យ។ បើតាមទិនានុប្បវត្តិ Physics of Fluids បានបង្ហាញថា ក្រុមអ្នកស្រាវជ្រាវបានអភិវឌ្ឍអទិសភាពនៃសម្ពាធសូន្យ (ZPD) នៅក្នុងឧបករណ៍ថ្មីទាំងនេះ ដែលបានជួយពួកគេឲ្យយកឈ្នះបរិមាណនៃការលេចធ្លាយសុញ្ញអាកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧបករណ៍តោងជញ្ជាំងដែលគេអាចអភិវឌ្ឍទៅជាមនុស្សយន្តមានសមត្ថភាពដូចមនុស្សពីងពាងដែរ
ឧបករណ៍តោងជញ្ជាំងដែលគេអាចអភិវឌ្ឍទៅជាមនុស្សយន្តមានសមត្ថភាពដូចមនុស្សពីងពាងដែរ

អ្នកវិទ្យាសាស្ត្របានពន្យល់ថា បច្ចេកទេសថ្មីធ្វើឲ្យការប្រើវ័ណ្ឌទឹកល្បឿនលឿនវិលរវាងផ្ទៃនិងពែងបឺតរបស់ឧបករណ៍។ ហើយនេះនាំឲ្យមានការបង្កើតកម្លាំងឃ្លាតចាកមណ្ឌល សម្រាប់ចាប់ផ្ទៃរដុបនិងជួយទប់សុញ្ញអាកាស។ លោក Xin Li ដែលជាសហអ្នកនិពន្ធមកពី AIP បានឲ្យដឹងថា ការសិក្សាបានបង្ហាញពីកម្លាំងឃ្លាតចាកមណ្ឌលនៃវ័ណ្ឌទឹក អាចកាត់បន្ថយអទិសភាពនៅព្រំដែននៃតំបន់សុញ្ញអាកាសនិងផ្ទៃ ដែលអាចការពារការលេចធ្លាយបន្ថែមទៀត។ បច្ចេកទេសនេះអាចជួយឲ្យឧបរណ៍រក្សាសម្ពាធសុញ្ញអាកាសខ្ពស់នៅខាងក្នុងពែងបឺត។ អ្នកវិទ្យាសាស្ត្របានពណ៌នាអំពីខ្នាតបឺត ZPD ថាមានថាមពលប្រកបដោយប្រសិទ្ធភាព ហើយវាពិតជាតូចជាងនិងស្រាលជាងឧបរណ៍បឺតធម្មតា។

អ្នកស្រាវជ្រាវកំពុងធ្វើតេស្តឧបករណ៍តោងមួយនេះ
អ្នកស្រាវជ្រាវកំពុងធ្វើតេស្តឧបករណ៍តោងមួយនេះ

ការធ្វើពិសោធន៍ជាច្រើនដងបានបង្ហាញថា ខ្នាតបឺត ZPD ០.៨គីឡូក្រាមបានបង្កើតកម្លាំងបឺតជាង២៤៥ញូតុន នៅលើផ្ទៃរដុប ជាមួយនឹងការប្រើប្រាស់ថាមពលតិចជាង៤០០វ៉ាត់។ លោក Li បានបន្ថែមទៀតថា ជំហានបន្ទាប់ក្នុងការស្រាវជ្រាវនេះគឺកាត់បន្ថយការប្រើប្រាស់ទឹក។ ប្រសិនជាការប្រើប្រាស់ទឹកអាចត្រូវបានកាត់បន្ថយ ខ្នាតបឺតអាចនឹងធ្វើការបានយូរ ដូច្នេះមនុស្សយន្តអាចនឹងឡើងជញ្ជាំងនិងអាចផ្ទុកទឹកទៅជាមួយ ជាជាងការតភ្ជាប់ទឹកពីគ្រឿងផ្គត់ផ្គង់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T