គ្រោះទៀតហើយ! តំបន់ភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី ត្រូវរងការបំផ្លាញយ៉ាងខ្លាំង ដោយសារមានភ្លៀងធ្លាក់ជាដុំទឹកកកទំហំប៉ុនគ្រាប់ប៉េងប៉ុង (មានវីដេអូ)

//s5.kh1.co/02/02be297d7e37cd0873c48cac416813022f9494f0.jpg
សង្គម

 ២១-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្លៀងទឹកកកបានវាយប្រហារទៅលើតំបន់ភាគអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី និងធ្វើឱ្យខូចខាតអស់ទ្រព្យសម្បត្តិជាច្រើន

អូស្ត្រាលី៖ ក្រោយពីមានព្យុះធូលីបានវាយប្រហារទៅលើប្រទេសអូស្រ្តាលី ពេលនេះតំបន់ខ្លះភាគអាគ្នេយ៍របស់ប្រទេសនេះត្រូវបានរងបំផ្លាញ ដោយសារមានភ្លៀងធ្លាក់ជាដុំទឹកកកទំហំប៉ុនគ្រាប់ប៉េងប៉ុងវិញម្តង ដែលវាធំល្មមអាចបំបែកកញ្ចក់​រថយន្ត និងធ្វើឱ្យសត្វបក្សីរងរបួសបាន។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្លៀងទឹកកក
ភ្លៀងទឹកកក

​ភ្លៀងទឹកកកបានមកដល់រដ្ឋធានី Canberra កាលពីរសៀលថ្ងៃច័ន្ទ ​និងបានបន្សល់ទុកទៅដោយដុំទឹកកកជាច្រើននៅលើផ្ទៃដី ហើយមនុស្សជាច្រើនបានរត់រកកន្លែងមានសុវត្ថិភាព ខណៈអ្នកបើកបររថយន្តបានស្វះស្វែងរកចំណតក្រោមដី ដើម្បី​ចត ព្រោះ​ខ្លាចខូចរថយន្តដោយភ្លៀងទឹកកកនេះ។

ភ្លៀងទឹកកក
ភ្លៀងទឹកកក

លោក Tom Swann ​ដែលជា​សាស្ត្រាចារ្យស្រាវជ្រាវនៅវិទ្យាស្ថានអូស្ត្រាលីក្នុងរដ្ឋធានី Canberra បាននិយាយថា៖

​ភ្លៀងទឹកកក​នេះបានធ្លាក់មកត្រឹមតែរយៈពេល ១៥នាទីទេ ប៉ុន្តែដុំទឹកកកដែលមានទំហំប្រហែល​ ៥សង់ទីម៉ែត្រ​ គឺធំគ្រប់គ្រាន់​អាចបំបែកកញ្ចក់រថយន្តនិងធ្វើឱ្យបក្សី​ជាច្រើនរងរបួស។

Tom Swann
ភ្លៀងទឹកកក
ភ្លៀងទឹកកក

​យោងតាមការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលីព្យាករណ៍ថា ​ភ្លៀងទឹកកកនេះកំពុងឆ្ពោះទៅភាគខាងកើត​តំបន់ឆ្នេរសមុទ្រ ដូចជាទីក្រុង Sydney Wollongong Newcastle ។​ ការិយាល័យឧតុនិយមរបស់ប្រទេសនេះបានប្រកាសសូមឱ្យប្រជាជននៅទីក្រុងទាំងនោះមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវានឹងមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងភ្លៀងទឹកកកដែរ៕

ភ្លៀងទឹកកក
ភ្លៀងទឹកកក
ភ្លៀងទឹកកក
ភ្លៀងទឹកកក
ភ្លៀងទឹកកក
ភ្លៀងទឹកកក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T