ថ្ងៃទទួលសញ្ញាបត្រប្អូនស្រីទេ តែកុំមើលបង តែងខ្លួនឡើងកប់

//s5.kh1.co/66/66cafdba4ef96f1b39925e34e6a135ced6348831.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃទទួលសញ្ញាប័ត្ររបស់ប្អូនស្រី Peach Pachara តែងខ្លួនយ៉ាងស្រស់សង្ហា​ ជាមួយនឹងឈុតពណ៌ទឹកប៊ិច ព្រមទាំងធ្វើម៉ូតសក់យ៉ាងទាក់ទាញ ពេលបានឃើញហើយមិនសរសើរមិនបាន

ថៃ៖ អ្នកណាដែលថាមិនស្គាល់ តារាសម្ដែងវ័យក្មេង Peach Pachara ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសំណាក់់ហ្វេនៗជាច្រើន មិនតែប៉ុណ្ណោះលោកថែមទាំងមានមុខមាត់ស្រស់សង្ហា ដែលអាចទាក់ទាញចិត្តនារីៗបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាមួយរយៈពេលចុងក្រោយនេះ Peach ហាក់មានរឿងមិនសប្បាយចិត្តក៏ដោយនោះ ប៉ុន្តែតារាសម្ដែងរូបសង្ហាម្នាក់នេះក៏នៅតែមានការរៀបចំតុបតែងខ្លួនឯងបានយ៉ាងស្រស់សង្ហាជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់។

កាន់តែភ្ញាក់ផ្អើលនោះគឺ កាលពីពេលថ្មីៗនេះដែរ តារាសម្ដែងវ័យក្មេង Peach Pachara បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ក្នុងការចូលរួមអបអរដែលប្អូនស្រីរបស់ខ្លួនបានទទួលសញ្ញាបត្របញ្ចប់ការសិក្សា តែអ្វីដែលកាន់តែពិសេសនោះគឺ Peach បានតែងខ្លួនយ៉ាងឡូយជាមួយនឹងឈុតពណ៌ទឹកប៊ិច ព្រមទាំងម៉ូតសក់យ៉ាងស្រស់សង្ហា ។ គ្រាន់តែឃើញបែបនេះ អាចនិយាយបានថា លោក ពិតជាមានភាពទាក់ទាញ និងធ្វើឲ្យនារីៗជាច្រើននាក់លង់ស្នេហ៍នឹងលោកផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
Peach Pachara
Peach និង ក្រុមគ្រួសារ
Peach និង ក្រុមគ្រួសារ
Peach និង ក្រុមគ្រួសារ
Peach និង ក្រុមគ្រួសារ
Peach និង ប្អូនស្រី
Peach និង ប្អូនស្រី
Peach និង ប្អូនស្រី
Peach និង ប្អូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T