អង់គ្លេស៖ អ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Sergio Romero បានជួបនូវគ្រោះថ្នាក់ចរាចរណ៍មួយ ប៉ុន្តែមនុស្សមិនមានការប៉ះទង្គិចអ្វីទេ នេះបើតាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបភាពជាច្រើនសន្លឹកត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដែលឡានម៉ាក Lamborghini របស់ Remero បានរងការខូចខាតយ៉ាងខ្លាំង។ ប៉ូលីសនៅក្នុងទីក្រុង Manchester បានឲ្យដឹងថាគ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅក្បែរទីលានហ្វឹកហាត់របស់ក្លិប Man UTD វេលាម៉ោងប្រហែល១០ ដោយមិនមាននរណាម្នាក់រងរបួស ឬក៏ប៉ះពាល់ទៅលើរថយន្តដ៏ទៃដែរ។
គួរឲ្យដឹងដែរថា អ្នកចាំទីសញ្ជាតិអាហ្សង់ទីន Romero ស្ថិតនៅជម្រើសទី២របស់ Man UTD បន្ទាប់ពី De Gea ដោយបង្ហាញខ្លួនបានសរុប ៥៣ប្រកួតក្រោយផ្លាស់ពី Sampdoria មកកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៥៕
ប្រភព៖ BBC