Liverpool ច្រានចោលសំណើក្រុម Roma ជុំវិញការចរចាយកកីឡាករឆ្នើមមួយរូប

//s5.kh1.co/f5/f56ae50683ae260ec0fb996eaa6eaff882106bf8.jpg
កីទ្បា

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Liverpool ទាត់ចោលសំណើរបស់​ Roma ជុំវិញការស្នើខ្ចីជើង Shaqiri

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ក្រុមយក្សអ៉ីតាលី Roma ក្នុងការស្នើខ្ចីជើងយកខ្សែបម្រើប្រយុទ្ធ Xherdan Shaqiri

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Xherdan Shaqiri
Xherdan Shaqiri

ក្លិបនៅ Serie A មួយនេះ បានដាក់គោលដៅយក Shaqiri ដើម្បីមកជំនួសខ្សែប្រយុទ្ធរបស់ពួកគេកីឡាករ Nicolo Zaniolo ដែលទើបរងរបួសជង្គង់ធ្ងន់ធ្ងរ កំឡុងពេលប្រកួទល់នឹងក្រុម ​Juventus កាលពីថ្ងៃអាទិត្យពីរសប្ដាហ៍មុន។

កីឡាករ Nicolo Zaniolo 
កីឡាករ Nicolo Zaniolo 

យោងតាមរបាយការណ៍របស់កាសែត Sky Sport Italia បានឲ្យដឹងថា ក្លិប Roma បានទាក់ទងទៅក្លិប​ Liverpool កាលពីថ្ងៃច័ន្ទ ដើម្បីស្នើខ្ចីជើង Shaqiri រហូតដល់បញ្ចប់រដូវកាល។

យ៉ាងណា លោក Jurgen Klopp បានច្រានចោលសំណើខាងលើនេះ ដោយគាត់មិនចង់ឲ្យជម្រើសខ្សែប្រយុទ្ធក្នុងឈុតធំរបស់គាត់ណាមួយចាកចេញក្នុងខែមករាទេ ជាក់ស្ដែងទោះបីជា Shaqiri មិនសូវបានចូលលេងក៏ដោយ។

កីឡាករ Xherdan Shaqiri
កីឡាករ Xherdan Shaqiri

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះជម្រើសជាតិស្វីស Shaqiri មានឱកាសចូលលេងបានពេញ៩០នាទីឲ្យ Liverpool បានតែ១ដងប៉ុណ្ណោះ ដោយសារតែជួបបញ្ហារបួសញាំញី ក៏ដូចជាតំបន់ដែលរូបគេលេងត្រូវរ៉ាប់រងដោយខ្សែបម្រើប្រយុទ្ធ Mohamed Salah ឬ Sadio Mane។

លើសពីនេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធជប៉ុន Takumi Minamino បានធ្វើឲ្យការប្រកួតប្រជែងស្វែងរកកៅអី១១នាក់ដំបូងរបស់ Shaqiri កាន់តែពិបាកជាងមុនទៅទៀត៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T