បុរសទម្ងន់យក្ស...កំពុងស្វែងរកដៃគូសាជាថ្មី ក្រោយខកចិត្តដោយសារនារីជាង ៣០០ នាក់បដិសេធមិនព្រមស្រលាញ់

//s5.kh1.co/71/718ac725fd34372205bab76080892b180d595bc2.jpg
សង្គម

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសមាឌធំ កំពុងស្វែងរកដៃគូជីវិត ថ្មីដែលបានទម្ងន់ប្រហាក់ប្រហែលនឹងលោក

ប៉ាគីស្ថាន៖ បុរសជនជាតិ ប៉ាគីស្ថានម្នាក់មានវ័យ ២៧ ឆ្នាំ ឈ្មោះ Arbab បាននិងកំពុងស្វែងរកដៃគូសាជាថ្មីម្ដងទៀត ក្រោយពីចំណាយពេលអស់ ៧ឆ្នាំខកចិត្តដោយសារស្រ្តីជាង ៣០០ នាក់មិនព្រមស្រលាញ់លោកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នបុរសវ័យ ២៧ឆ្នាំរូបនេះបានបញ្ជាក់ពីគោលជំហរថ្មីមួយក្រោយការបរាជ័យជាច្រើនលើកច្រើនសា ដោយលើកនេះលោកចង់បាននារីដែលមានទម្ងន់យ៉ាងតិច ២២០ ផោន (ជិត ១០០ គីឡូក្រាម) និងមានកម្ពស់លើសពី ១.៩៣ សង់ទីម៉ែត្រ។ ព្រោះលោកបារម្ភថា បើយកអ្នកដែលមានទម្ងន់តិចជាងនេះ អាចនឹងបង្កផលវិបាកដល់ដៃគូរបស់លោក។ លោកបន្ដថា លោកត្រូវការនារីណាដែលអាចធ្វើម្ហូបបាន ដើម្បីបំពេញចំណង់នៃភាពស្រេកឃ្លានដ៏ធំសម្បើមរបស់លោកមួយនេះ។

លោក Arbab
លោក Arbab

Arbab ត្រូវបានគេស្គាល់ថាជាបុរសខ្លាំងមួយរូបប្រចាំប្រទេសប៉ាគីស្ថាន ព្រោះគាត់មានមាឌធំខុសធម្មតា ព្រមទាំងមានកម្លាំងដ៏ខ្លាំងមហាសាលទៀតផង។ លោកអាចប្រើកម្លាំងទាញត្រាក់ទ័រ ឡាន និងអាចលើករបស់ធ្ងន់ៗជាច្រើនបានថែមទៀត។ ហើយនៅរៀងរាល់អាហារពេលព្រឹកម្ដងៗ Arbab  បរិភោគពងទាអស់ចំនួន ៣៦ គ្រាប់  រួមទាំងផឹកទឹកដោះគោអស់ចំនួន លីត ហើយនៅក្នុងមួយថ្ងៃវិញ គាត់ត្រូវការអាហារសរុបចំនួន ១០,០០០ កាឡូរីដើម្បីទ្រទ្រង់រាងកាយ។  បើនិយាយពីទម្ងន់ និងកម្ពស់វិញ Arbab មានទម្ងន់ជិត ៥០០ គីឡូក្រាម និងមានកម្ពស់ ម៉ែត្រ។

យ៉ាងណាក៏ដោយលោក Arbab ក៏បានប្រាប់ឲ្យដឹងផងដែរថា សព្វថ្ងៃលោកកំពុងទទួលបានការកោតសរសើរពីសំណាក់ប្រជាជនជាច្រើនក្នុងតំបន់របស់លោករស់នៅ ហើយអ្នកស្រុករាប់រយនាក់តែងតែមកជួបជុំគ្នាជារៀងរាល់ថ្ងៃ ដើម្បីអាចថតរូប Selfie ជាមួយលោកបាន។ ​​​​​​​​​​​​​​​​​​​​​ហើយលោក ពិតជាអរគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់រូបកាយដ៏ល្អមួយនេះ៕

លោក Arbab
លោក Arbab
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T