យល់សប្តិមិនគ្រប់គ្រាន់ ក៏ធ្វើអោយប៉ះពាល់សុខភាពដែរ!

//s5.kh1.co/eb/eb093a1ca82c7cbd2c472a105e3680b62d5e0857.jpg
យល់ដឹង

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

 តើអ្នកអាចចងចាំថាអ្នកយល់សប្តិអំពីអ្វីកាលពីយប់មិញ? បើអ្នកមិនយល់សប្តិទេ អ្នកកំពុងតែប្រឈមបញ្ហាទាក់ទងនឹងការឡើងទម្ងន់ បាត់បង់ការចងចាំ និងបញ្ហាសុខភាពមួយចំនួនទៀត ដែលអាចប៉ះពាល់ដល់ប្រព័ន្ធភាពសុាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុបិន្តល្អធ្វើអោយអារម្មណ៍ប្រសើរឡើង

នៅពេលដែលអ្នកគិតថា អ្នកអាចគេងលក់ស្កប់បំផុតនៅពេលដែលអ្នកមិនចងចាំអ្វីទាំងអស់នៅពេលគេង អ្នកប្រហែលជាគិតខុសហើយ។ អ្នកជំនាញម្នាក់ឈ្មោះ Rubin Naiman និយាយថា ប្រសិនបើអ្នកសុបិន្តល្អ អ្នកនឹងមានអារម្មណ៍ល្អប្រសើរនៅពេលព្រឹក។ ការយល់សប្តិវាសំខាន់សម្រាប់ការជួសជុលប្រព័ន្ធការពាររាងកាយ និងសម្រាប់ខួរក្បាល ក៏ដូចជាដំណើរការនៃការចងចាំ។ គាត់បន្តទៀតថា ការដែលមិនយល់សប្តិ ឬយល់សប្តិមិនល្អ មានបញ្ហាប្រឈមខ្ពស់ទៅលើការរំខានផ្នែកអារម្មណ៍ ការតានតឹង ថប់អារម្មណ៍ និងជម្ងឺផ្លូវចិត្តផ្សេងទៀត។

រូបតំណាង
រូបតំណាង
កត្តាផ្សេងទៀតដែលធ្វើអោយមានការយល់សប្តិមិនគ្រប់គ្រាន់

លោក Naiman លើកឡើងថា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅពេលល្ងាចដូចជាកុំព្យូទ័រ ទូរស័ព្ទ និងពន្លឺភ្លើងសិប្បនិម្មិតផ្សេងទៀត ជាមួយនឹងការដាក់ម៉ោងរោទ៍ដើម្បីភ្ញាក់លឿន រួមចំណែកក្នុងការការបន្ថយការគេងលក់ស្កប់ (REM sleep) ដែលភាគច្រើនកើតឡើងនៅពាក់កណ្តាលលើកទី២ នៃពេលវេលាការគេងរបស់អ្នក។ ជាតិស្រវឹង និងថ្នាំញៀនក៏រួមចំណែកធំផងដែរ ទោះជាវាត្រូវបានគេប្រើសម្រាប់បន្ថយស្រ្តេសនិងជួយអោយគេងលក់ក៏ដោយ។ ឧទាហរណ៍ដូចជាជាតិស្រវឹង វាបញ្ចេញអរម៉ូនដែលកាត់បន្ថយការគេងស្កប់ និងពិសេសគឺការយល់សប្តិ។

ប្រភពthe Healthy

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T