អាថ៌កំបាំងពីក្រោយការរត់ចេញពីគុករបស់អ្នកទោសទាំង៧៥ នាក់

//s5.kh1.co/ed/edf3aea4e904a4021e2780cece996a619633488a.jpg
សង្គម

 ២១-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អ្នកជាប់ពន្ធនាគារ ៧៥​ នាក់បានរត់គេចពីពន្ធនាគារមួយនៅប្រទេស​ Paraguay ភាគខាងកើត នៅជិតព្រំដែនប្រទេស Brazil។ អាជ្ញាធរសង្ស័យថា ពួកគេត្រូវបានគេអនុញ្ញាតអោយដើរចេញស្រួលៗដោយសេរី តាមទ្វារសំខាន់ៗ បើទោះបីមានអ្នកយាម។ ផ្លូវរូងក្រោមដីមួយត្រូវបានរកឃើញ តែអាជ្ញាធរបាននិយាយថា នេះគ្រាន់តែជាការបន្លំក្នុងការរត់គេចប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករត់គេចរួចមួយចំនួនត្រូវបានគេដឹងថាជាសមាជិកក្រុមឧក្រិដ្ឋកម្មដ៏ធំមួយនៅប្រទេស Brazil ដែលមានឈ្មោះថា the First Command of the Capital (PPC) មានសមាជិកជិត ៣ម៉ឺននាក់ និងពាក់ព័ន្ធក្នុងគ្រឿងញៀន និង ជួញដូរអាវុធ។ ក្រុមនេះដំណើរការនៅប្រទេស Brazil និងប្រទេសជិតខាងមាន Paraguay, Bolivia and Colombia។

បន្ទាប់ពីការត្រួតពិនិត្យនៅថ្ងៃអាទិត្យនេះ ប៉ូលីសបានរកឃើញថា ផ្នែកមួយនៃពន្ធនាគារដែលឃុំសមាជិក PCC គឺ

ទទេស្អាត ហើយក្នុងបន្ទប់ឃុំមួយ គេបានរកឃើញបាវខ្សាច់ចំនួនជាង ២០០។ អ្នកជាប់ទោសម្នាក់ត្រូវបានចាប់ខ្លួន នៅពេលដែលគេកំពុងរត់គេចតាមរូងក្រោមដី។

រូបភាពនៃរូងក្រោមដីដែលគេរកឃើញ
រូបភាពនៃរូងក្រោមដីដែលគេរកឃើញ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឈ្មោះ Euclides Acevedo បានមានប្រសាសន៍ថា វាច្បាស់ណាស់ដែលមន្ត្រីក្នុងពន្ធនាគារពាក់ព័ន្ធក្នុងរឿងនេះ។ គាត់បានបន្តទៀតថាព័ត៌មានដែលទទួលបាន បញ្ជាក់ថាអ្នកទោសត្រូវបានអនុញ្ញាតិអោយរត់គេចជាក្រុមតូចៗនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយវាកើតឡើងចំពេលប្រធានពន្ធធនាគារសុំច្បាប់សម្រាក។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឈ្មោះ Cecilia Pérez បានមានប្រសាសន៍ថា អាជ្ញាធរបានទទួលដំណឹងថា ការរត់គេចនេះត្រូវបានគ្រោងទុកជាមុន និងប្រាក់ ៨០,០០០ ដុល្លារ ត្រូវបានសូកប៉ាន់ដល់ភ្នាក់ងារអ្នកយាម ហើយវាពិតណាស់ជាអំពើពុករលួយដ៏ធ្ងន់ធ្ងរ។

គេបានសន្និដ្ឋានថា អ្នករត់គេចមួយចំនួនបានឆ្លងព្រំដែនទៅដល់ប្រទេស Brazil បាត់ទៅហើយ ដោយយានជំនិះមួយចំនួនត្រូវបានគេរកឃើញថាឆេះនៅតាមបណ្តោយព្រំដែនខាងប្រទេស Brazil៕

ប្រភពMSN News

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T