ស្ងាត់ៗ Mourinho ចង់ដាក់សំណើទៅ Real Madrid ដើម្បីនាំយកកីឡាករឆ្នើមម្នាក់

//s5.kh1.co/77/779aef73be08fc410a3efac9d0cc228e4d1c6a42.jpg
កីទ្បា

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Mourinho ចង់បានកីឡាករ Luka Jovic ក្រោមលក្ខខណ្ឌខ្ចីជើង

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានគេរាយការណ៍មកថាមានបំណងចង់នាំយកខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Luka Jovic ក្នុងលក្ខខណ្ឌខ្ចីជើងរហូតបញ្ចប់រដូវកាលនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Luka Jovic
កីឡាករ Luka Jovic

ក្រោយខ្សែប្រយុទ្ធជួរមុខប្រចាំក្លិប Harry Kane មានបញ្ហារបួសដែលត្រូវសម្រាកពីលើទីលានរហូតដល់ខែមេសា លោក Jose Mourinho កំពុងតែស្វះស្វែងនាំយកខ្សែប្រយុទ្ធម្នាក់ដើម្បីមកប៉ះប៉ូវ។ ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Krzysztof Piatek និងខ្សែប្រយុទ្ធរបស់ Porto កីឡាករ Ze Luis សុទ្ធតែជាជម្រើសរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់។ 

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ Defensa Central លោក Jose Mourinho បានទាក់ទងទៅកាន់មន្ត្រីរបស់ក្លិប Real Madrid ជុំវិញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Luka Jovic ដើម្បីនាំយកមកកាន់ទឹកដីអង់គ្លេសក្រោមលក្ខខណ្ឌខ្ចីជើង។ ក្រោយផ្លាស់មកចូលរួមជាមួយលោក Zidane កាលពីទីផ្សាររដូវក្ដៅកន្លងទៅក្នុងតម្លៃខ្លួនប្រមាណ ៦៦លានដុល្លារសហរដ្ឋអាមេរិក Luka Jovic ចូលលេងបានត្រឹមតែ១១ប្រកួត និងរកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះ។

កីឡាករ Luka Jovic
កីឡាករ Luka Jovic

ជាមួយគ្នានេះ ខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ីវ័យ២២ឆ្នាំ Jovic ត្រូវបានគេប៉ាន់ស្មានថាអាចនឹងចាកចេញពី Real Madrid ព្រោះដើម្បីស្វែងរកឱកាសចូលលេងឲ្យបានគ្រប់គ្រាន់ ក្នុងការធានាកៅអីក្នុងក្រុមជម្រើសជាតិរបស់ខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ EURO 2020៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T