​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បាន​បញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា ប្រកបដោយភាពជោគជ័យ!

//s5.kh1.co/c7/c7bde0f165e4ccf83da9ab4fe0b3b921b8095bb2.jpg
សង្គម

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ។​

ភ្នំពេញ៖ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបញ្ចប់សិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ ក៏បានអប់រំជាចម្បងដល់សិក្ខាកាម​ជាងមួយពាន់នាក់ពាក់ព័ន្ធនឹងសារៈសំខាន់នៃទីផ្សារឧបករណ៍និស្សន្ទ។​ ការបញ្ចប់នេះបានធ្វើឲ្យ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ក្លាយជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទមួយ និងដំបូងគេបង្អស់ដែលបានបង្កើតដំណើរដ៏អស្ចារ្យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បានបង្កើត​ឲ្យមានព្រឹត្តិការណ៍មួយក្នុងប្រវត្តិសាស្ត្រលើវិស័យទីផ្សារឧបករណ៍និស្សន្ទ ដោយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេថែមទាំងនៅលើសកលលោកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា

នៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា ដែលបានចូលរួមសិក្ខាសាលាតាមបណ្ដាលខេត្ត​នានា​បានធ្វើឲ្យដំណើររបស់យើងការតែមានភាពរលូន។ លោកថែមទាំង​លើកទឹកចិត្តឱ្យសាធារណជនត្រៀមខ្លួនសម្រាប់ការវិនិយោគលើវិស័យនេះ​ ដោយសារវិស័យនេះមានគុណប្រយោជន៍ជាលក្ខណៈបុគ្គល និងជាសមូហភាព។

លោកមានប្រសាសន៍ថា នៅក្នុងវិស័យនេះមានអត្ថប្រយោ​ជន៍ជាច្រើន ទោះបីជាមានលក្ខណៈប្រភេទតូចក្ដី តែអាចផ្ដល់ជូននួវអត្ថប្រយោជន៍ជាច្រើនដូចជា ឱកាសការងារ ឱកាសវិនិយោគ និងជម្រើសផ្សេងៗទៀត។ ក៏មានវិនិយោគិនពីបរទេស និងកំណើនប្រាក់ចំណូលជាតិតាមរយៈការទទួលពន្ធផងដែរ។

កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា

ក្នុងនាមជាតំណាងគណៈធិបតីនៅក្នុងសិក្ខាសាលាតាមបណ្ដាលខេត្តនានា​ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយដែលបានសហការជាមួយ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល និងការទទួលបានលទ្ធផលគួរជាទីមោទននេះ។​ លោកក៏បានលើកឡើងដែរថា​ (គ.ម.ក) នឹងមិនបញ្ឈប់នៅត្រង់នេះទេនឹងបន្តការកសាងសមិទ្ធិផលផ្សេងៗទៀត។​ លោកបានបន្ថែមថា ការអប់រំ និងការបំពេញនូវតម្រូវការនៃការវិនិយោគរបស់សាធារណជន គឺជាគន្លឹះដ៏សំខាន់នៃការចាប់ផ្ដើមក្នុងការវិនិយោគទីផ្សារឧបកណ៍និស្សន្ទ។ ក្នុងនាមជានិយ័តករ (គ.ម.ក) ប្តេជ្ញាអនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍបន្ថែមទៀតដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

តំណាងឱ្យក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ពិតជាមានសេចក្ដីសោមន្សរីករាយណាស់ដែលបានបង្កើតសមិទ្ធផលទាំងនេះឲ្យកើតមានឡើងគ្រប់សិក្ខាសាលាគ្រប់បណ្ដាលខេត្ត ដែលគាត់បានសម្រេចបំណងក្នុងការផ្សព្វផ្សាយពីទីផ្សារឧបករណ៍​និស្សន្ទ ​និងបង្កើនគុណភាពនៃការអប់រំទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុ សូម្បីតែនៅតាមបណ្តាលខេត្តឆ្ងាយៗក៏ដោយ។

កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា

លោក ជា សុធា​ ជានាយក​ប្រតិបត្តិនៃក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ​មានប្រសាសន៍ថា៖

«ខ្ញុំពិតជារំភើបណាស់ នៅពេលដែលយើងបានបញ្ចប់ការធ្វើដំណើរដ៏ស្រស់ស្អាតប្រកបដោយផ្លែផ្កានេះ នេះជាដំណើរដែលមនុស្ស​គ្រប់គ្នាសុបិន។ ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់ (គ.ម.ក) និងរដ្ឋបាលខេត្តសម្រាប់ការណែនាំ និងកិច្ចសហប្រតិបត្តិការយ៉ាងពិសេសនេះ»។​

ការបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងវិធីវិនិយោគអាចធ្វើឱ្យអ្នកចូលរួមរាប់ពាន់នាក់មានសមត្ថភាពល្អប្រសើរជាងមុនក្នុងការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ សម្រាប់កំណើនហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងខណៈនេះក៏បង្ហាញថាទីផ្សារឧបកណ៍និស្សន្ទគឺស្ថិតនៅក្នុងទីតាំងដែលមានសុវត្ថិភាព ហើយនឹងបន្តជំរុញឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល។

លោក Naoto Arase ជានាយកផ្នែក Fintech នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បន្ថែមថា៖ 

«ការជួយមនុស្សរាប់ពាន់នាក់អោយយល់ពីទីផ្សារឧបករណ៍និស្សន្ទកាន់តែប្រសើរឡើង និងបង្ហាញពួកគេនូវជំនាញដ៏ចាំបាច់ក្នុងការវិនិយោគលើឧបករណ៍និស្សន្ទ។ ក្នុងនាមជាអ្នកផ្សាភ្ជាប់នៃទីផ្សារឧបកណ៍និស្សន្ទនៃប្រទេសកម្ពុជាក៏ដូចជាឯកអគ្គរដ្ឋទូតឧបកណ៍និស្សន្ទពិភពលោកយើងមានមោទនភាពក្នុងការបន្តចូលរួមចំណែកដោយផ្ទាល់ និងបន្ថែមដោយប្រយោលដល់ការអភិវឌ្ឍវិស័យផ្សេងទៀតរបស់ប្រទេសកម្ពុជា។ យើងកំពុងពង្រឹងឫសគល់របស់យើងលើឆាកអន្តរជាតិជាពិសេសតាមរយៈការតាំងពិព័រណ៍ខ្នាតធំផ្សេងៗគ្នា។ ខ្ញុំគិតថាអ្វីៗ គឺស្ថិតនៅលើគម្រោងដ៏ល្អឥតខ្ចោះមួយនេះ»។

ប្រសាសន៍របស់លោក Naoto Arase
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា

ជាមួយនឹងការអប់រំជាបន្ត វាជារឿងធម្មតាដែលទីផ្សារឧបករណ៍និស្សន្ទនឹងស្ថិតនៅក្នុងដៃរបស់វិនិយោគិនប្រកបដោយសុវត្ថិភាពហើយនឹងបន្តឆ្ពោះទៅរកអនាគតដែលកាន់តែមានសក្តានុពល។

​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ មានប្រសាសន៍ថា៖

«ចាប់តាំងពីឆ្នាំ២០១៦ មក​ទីផ្សារឧបករណ៍និស្សន្ទរបស់ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់ហើយខ្ញុំគិតថាអ្វីៗនៅតែបន្តដំណើរការបានដោយល្អឥតខ្ចោះ»។

ប្រសាសន៍របស់​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
កម្មវិធីសិក្ខាសាលាទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/fd/fd53f3afef5a9f4ed0de99024eafd868ba5599b8.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១លើចំនួននៃប្រតិបត្តិការជួញដូរប្រចាំខែមករា ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅកម្ពុជា!

 ០៥-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T