លេចមុខប្រធានក្លិបវិសាខានៅកីឡដ្ឋាន Anfield ក្នុងការប្រកួតរវាង Liverpool និង Man UTD ព្រោះគោលបំណងមួយ!

//s5.kh1.co/f7/f78ad50d21c150a38b6532e6afa4f7a017589c76.jpg
កីទ្បា

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លោកជំទាវ កែ សួនសុភី ប្រធានក្លិបវិសាខា អញ្ជើញទៅចូលរួមទស្សនាការប្រកួតរវាង Liverpool និង Man UTD

កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ក្នុងក្របខណ្ឌ Premier League មានការប្រកួតដ៏ធំមួយដែលក្រុមហង្សក្រហម Liverpool បានយកឈ្នះបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Anfield ចំនួន ៥២,៩១៦នាក់ ក្នុងនោះក៏មានវត្តមានរបស់លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា រួមជាមួយនឹងក្រុមការងារផងដែរដែលបានអញ្ជើញទៅទស្សនាផ្ទាល់។ 

លោកជំទាវ កែ សួនសុភី និងលោក Terry Mcdermot អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស
លោកជំទាវ កែ សួនសុភី និងលោក Terry Mcdermot អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស

ចំពោះគោលបំណងដែលលោកជំទាវប្រធានក្លិបវិសាខា និងក្រុមការងារអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសទស្សនាការប្រកួតដ៏អស្ចារ្យមួយនោះ គឺដើម្បីដកបទពិសោធន៍ពីការរៀបចំការប្រកួតនៅក្នុងកីឡដ្ឋានដែលមានកម្រិតស្ដង់ដារពិភពលោក ដើម្បីឈានមកអភិវឌ្ឍរៀបចំការប្រកួតនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅកីឡដ្ឋានវិសាខាផ្ទាល់តែម្ដង។ 

លោកជំទាវប្រធានក្លិបវិសាខា និងក្រុមការងារ
លោកជំទាវប្រធានក្លិបវិសាខា និងក្រុមការងារ

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលថ្មី២០២០ខាងមុខនេះ ក្លិបវិសាខាក៏បាននឹងកំពុងតែបសាងសង់បន្ថែមនូវកន្លែងអង្គុយទស្សនាផ្ទាល់នៅកីឡដ្ឋានរបស់ខ្លួន ដែលអាចផ្ទុកអ្នកគាំទ្រលើស១ម៉ឺននាក់៕

រូបភាពនេត្រាទស្សន៍កីឡដ្ឋានវិសាខា ក្រោយបញ្ចប់ការសង់សាងគម្រោងថ្មី
រូបភាពនេត្រាទស្សន៍កីឡដ្ឋានវិសាខា ក្រោយបញ្ចប់ការសង់សាងគម្រោងថ្មី

ប្រភពOu Oanhasoketya

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T