ភ័យមិនស្ទើរទេ...ឧទ្យានកម្សាន្តចិនមួយកន្លែងចងជ្រូកទម្លាក់ពីលើអាកាសកម្ពស់ ៦៨ ម៉ែត្ររងការថ្កោលទោស (មានវីដេអូ)

//s5.kh1.co/f4/f44ddddc1a4449752133656399676e110511ee23.jpg
សង្គម

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ចងជ្រូកទម្លាក់ពីលើអាកាសកម្ពស់ ៦៨ ម៉ែត្រជាការកម្សាន្ដ

ចិន៖ កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល ក្រោយសួនកម្សាន្ដរបស់ចិនមួយកន្លែងបានចងសត្វជ្រូកទម្លាក់ពីលើអាកាស ដើម្បីអបអរថ្ងៃបើក​សម្ពោធបឹងហ្គាឡូថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សួនកម្សាន្ដមួយឈ្មោះថា Meixin Red Town Town ដែលមានទីតាំងក្នុងទីក្រុងឆុងឈីង ស្ថិតនៅភាគនិរតីនៃប្រទេសចិន បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានការខឹងសម្បាជាខ្លាំង ក្រោយសួនកម្សាន្ដខាងលើ បានយកសត្វជ្រូកមានជីវិត មកធ្វើជាល្បែងកម្សាន្ដដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសរចឲ្យមកកម្សាន្ដនៅកន្លែងរបស់ពួកគេ ស្របពេល ថ្ងៃបើកសម្ពោធបឹងហ្គាឡូថ្មីផងដែរនោះ។

យោងតាមឃ្លិបវីដេអូមួយ ដែលបានបង្ហោះចែកចាយលើបណ្ដាញសង្គមជាច្រើន បានបង្ហាញឲ្យឃើញពី ជ្រូកសាច់មួយក្បាលមានទម្ងន់ ៧៥ គីឡូក្រាម ត្រូវបានគេចងនឹងខ្សែម៉្យាង ដែលមានសភាពយាដូចកៅស៊ូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អមដោយក្រណាត់ពណ៌ស្វាយរុំជាប់ផ្នែកស្មារខាងក្រោយរបស់វា ហើយត្រូវគេបង្ខំឲ្យលោតពីលើកំពូលនៃប៉មដ៏ខ្ពស់មួយ ដែលមានកម្ពស់ ៦៨ ម៉ែត្រ។

សកម្មភាពចងជ្រូកទម្លាក់
សកម្មភាពចងជ្រូកទម្លាក់

ក្រោយឃ្លិបវីដេអូខាងលើបានផ្ទុះពាសពេញបណ្ដាញសង្គម ព្រមទាំងបានការចែករំលែកតៗគ្នារួចមកត្រូវបាន អង្គការការពារសត្វ លោក Peta បានថ្កោលទោសជុំវិញករណីមួយនេះថា៖

 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វាគឺជាសកម្មភាពដ៏សាហាវឃោរឃៅបំផុតដែលធ្វើមកលើសត្វដែលមានជីវិត  ។

លោក Peta
សកម្មភាពចងជ្រូកទម្លាក់
សកម្មភាពចងជ្រូកទម្លាក់

ទោះបីជា មានមហាជនជាច្រើនបានថ្កោលទោសចំពោះករណីខាងលើនេះយ៉ាងណាក្ដី ក៏មានមនុស្សមួយចំនួនតូចបានបញ្ជេញមតិការពារសកម្មភាពដ៏ឃោរឃៅមួយនេះផងដែរ ដោយនិយាយថា៖

វាមិនមានអ្វីខុសប្លែកពីការសម្លាប់ជ្រូកសម្រាប់ធ្វើជាចំណីអាហារនោះទេ។

សកម្មភាពចងជ្រូកទម្លាក់
សកម្មភាពចងជ្រូកទម្លាក់

ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីសំណាក់ប្រជាជនដូចទឹកបាក់ទំនប់បែបនេះ ខាងសួនកម្សាន្ត ក៏បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រមទទួលយកការរាល់ការរិះគន់ និងដំបូន្មានផ្សេងៗរបស់អ្នកលេងអុីនធឺណេតទាំងអស់ ហើយនឹងធ្វើការសុំទោសជាសាធារណៈ ។ មួយវិញទៀត យើងនឹងធ្វើឱ្យទីផ្សារនៃតំបន់ទេសចរណ៍របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងមួយនេះ មានភាពប្រសើរឡើង ដើម្បីផ្តល់ជូននូវសេវាកម្មដល់ភ្ញៀវឲ្យកាន់តែប្រសើរ៕

តើអ្នកយល់យ៉ាងណាដែរ ?

វីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T