ផ្លូវការ! Real Madrid ទិញបានជម្រើសជាតិប្រេស៊ីលវ័យក្មេង១រូបក្នុងតម្លៃ…

//s5.kh1.co/57/57b165e1b15a1631a17e841c5950ccc89123a32b.jpg
កីទ្បា

 ២១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Real Madrid ទិញបានជម្រើសជាតិប្រេស៊ីលវ័យក្មេង កីឡាករ Reinier Jesus ពីក្លិប Flamengo

អេស្ប៉ាញ៖ ក្លិបអធិរាជស​ Real Madrid បានសម្រេចកិច្ចព្រមព្រងចុះកុងត្រាយកខ្សែបម្រើប្រយុទ្ធរបស់ក្លិប Flamengo កីឡាករ Reinier Jesus ក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ ជាមួយនឹងតម្លៃផ្ទេរ ២៥,៦លានផោន​ (ឬប្រមាណ៣៣លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Reinier Jesus
  កីឡាករ Reinier Jesus

Reinier បច្ចុប្បន្នកំពុងបំពេញភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ ដែលកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាពិក។

ជាមួយគ្នានេះខ្សែបម្រើប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ បាននិយាយពីអារម្មណ៍របស់ខ្លួនក្នុងផ្ទេរមកកាន់កីឡាដ្ឋាន Bernabeu ថា៖

 កីឡាករ Reinier Jesus
 កីឡាករ Reinier Jesus

Real Madrid គឺជាក្លិបដ៏អស្ចារ្យបំផុត។ ពេលខ្ញុំនៅក្មេងខ្ញុំបានអង្គុយជាមួយឪពុករបស់ខ្ញុំមើលការប្រកួតរបស់ ​Real Madrid ហើយខ្ញុំចាប់ផ្ដើមមានចិត្តស្រលាញ់ក្រុមមួយនេះតាំងពីពេលនោះមក។ ពានរង្វាន់ Champions League ទាំង៤ដែលពួកគេឈ្នះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ ហើយមានមោទកភាព។

Reinier Jesus 

លើសពីនេះទៅទៀតក្រោយត្រូវបានគេសួរថា តើគាត់ចង់ជួបនរណាគេជាងគេនៅ Real Madrid? គាត់បានឆ្លើយថា៖

គ្រប់គ្នាទាំងអស់។ ពីព្រោះទីនោះពោរពេញដោយកីឡាករឆ្នើមនឹងគ្រូបង្វឹកឆ្នើម។ វាជារឿងដ៏មិនគួរឲ្យជឿមួយ ដែលខ្ញុំនឹងអាចជួបលោក Raul និង Zidane។ ពួកគេទាំងពីរជាវីរបុរសរបស់ Real Madrid។

Reinier Jesus 
 កីឡាករ Reinier Jesus (អាវក្រហម)
 កីឡាករ Reinier Jesus (អាវក្រហម)

គួរឲ្យដឹងដែរថា Reanier ទើបត្រូវបានក្រុម Flamengo តម្លើងឲ្យមកលេងក្នុងឈុតធំកាលពីឆ្នាំមុននេះ ដោយក្នុងនាមជាខ្សែបម្រើប្រយុទ្ធរូបគេបង្ហាញខ្លួនបាន១៥ប្រកួត ស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង។ លើសពីនេះទៅទៀត រូបគេក៏បានចូលរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ធំៗពីរផងដែរ រួមមានពានលីគកំពូលប្រេស៊ីល Serie A និងពានប្រចាំទ្វីបអាមេរិកខាងត្បូង Copa Libertadores ៕

ប្រភពmarca

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T