ខ្សែប្រយុទ្ធកំពុងឡើងកូដ Mbappe ប្រាប់ឈ្មោះ Idol របស់គេទាំងពីររូប ប៉ុន្តែមិនមាន Neymar ទេ

//s5.kh1.co/11/118063e4cb96dce4dbe1a8cc4f5dbde27911d505.jpg
កីទ្បា

 ២១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Zidane និង Ronaldo គឺជានិមិត្តរូបរបស់ Mbappe

បារាំង៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោខ្លាំងរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Kylian Mbappe បានប្រាប់ឈ្មោះនិមិត្តរូប (Idol) របស់គេទាំងពីររូបដែលជំរុញឲ្យគេខិតខំលេងបាល់ទាត់។ បុគ្គលទាំងពីររូបនោះរួមមានលោក Zinedine Zidane និងកីឡាករ Cristiano Ronaldo។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយសំណួររបស់អ្នកកាសែតថាតើនរណាជា Idol របស់ខ្លួន Mbappe បានប្រាប់យ៉ាងដូច្នេះថា៖ 

ជាការពិតគឺវាមានជាដំណាក់កាល។ កាលពីនៅក្មេងគឺ Zidane។ បើសិនជាអ្នកជាក្មេងម្នាក់ ហើយអ្នកមានសញ្ជាតិបារាំងទៀតនោះ ពិតណាស់ Idol របស់អ្នកគឺ Zidane។ ក្រោយមកទៀតគឺ Cristiano (Ronaldo) ដែលខ្ញុំមានសំណាងរហូតដល់អាចលេងជាមួយ។ 

Kylian Mbappe
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 រូបនេះក៏បានបន្តរៀបរាប់ទៀតថា៖

ខ្ញុំចង់ចាកចេញពីអាជីពរបស់ខ្ញុំជាមួយនឹងគុណតម្លៃ ពោលគឺអាចបន្សល់ទុកនូវប្រវត្តិសាស្រ្តសម្រាប់ពិភពបាល់ទាត់។

Kylian Mbappe
កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

គួរឲ្យដឹងដែរថា មកទល់នឹងពេលបច្ចុប្បន្នកីឡាករវ័យ២១ឆ្នាំ Mbappe បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើលោក។ បើតាមទិន្នន័យពី CIES អតីតខ្សែប្រយុទ្ធរបស់ Monaco ម្នាក់នេះមានតម្លៃខ្លួនប្រមាណ ២៩៤លានដុល្លារសហរដ្ឋអាមេរិក៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T