លង់សម្រស់ប្រពន្ធខ្លួនឯង ទ្រាំមិនបាន David Beckham លួចថតវីដេអូប្រពន្ធកំពុងធ្វើរឿងនេះផុស IG មួយ!

//s5.kh1.co/2d/2d59be2ece86ea9abb031b5c1ee6916ce075cf82.jpg
នារី

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រៀបការកាន់តែយូរ ស្នេហាកាន់តែផ្អែមល្ហែម ថ្វីត្បិតតែអ្នកទាំងពីរមានកូន៤ទៅហើយក្តី ប៉ុន្តែលោក David និងអ្នកស្រី Victoria ល្អូកល្អឺននឹងគ្នា មិនចាញ់ស្នេហាក្មេងៗប៉ុន្មានឡើយ។

បរទេស៖​ កាលពិថ្ងៃសុក្រ កន្លងទៅ ក្រុមគ្រួសាររបស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក David Beckhem ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបង្ហាញម៉ូត «Men's Fashion Week of the Dior fashion house» នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងអំឡុងពេលរងចាំ តារាបាល់ទាត់ជើងចាស់រូបនេះ ក៏បានលួចថតនូវវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ ភរិយាជាទីស្រលាញ់របស់លោក បង្ហោះនៅគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ ជាក់ស្តែង នៅក្នុងវីដេអូយើងបានឃើញថា  លោក David កំពុងតែទស្សនាខ្សែភាពយន្តនៅក្នុងTablet របស់លោក ខណៈពេលដែលអ្នកភរិយារបស់លោកគឺ អ្នកស្រី Victoria កំពុងតែអង្គុយថតរូប Selfie ម្នាក់ឯងប្តូរស្ទាយ៍ចុះឡើង យ៉ាងផ្ចត់ផ្ចង់ យ៉ាងណាមិញ ដោយសារតែឃើញថាគួរឲ្យស្រលាញ់ពេក ទើបលោក David សម្រេចចិត្តលួចវីដេអូសកម្មភាពភរិយារបស់លោកតែម្តង ថែមទាំងបានសរសេរថា៖

«ខ្ញុំមិនដឹងថាតើខ្ញុំគួរតែផ្តោតលើខ្សែភាពយន្តរបស់ខ្ញុំ ឬក៏ផ្តោតលើប្រពន្ធខ្ញុំកំពុងតែថតSelfie យ៉ាងល្អឥតខ្ចោះបែបនេះនោះទេ»។

តួយ៉ាង ក្រោយពីឃើញបែបនេះ មហាជនកាន់តែលាន់មាត់កើតសរសើរ ចំពោះភាពផ្អែមល្ហែមរវាងលោក David Beckhem ជាមួយនឹងអ្នក Victoria Beckhem បើទោះជាអ្នកទាំងពីរបានរៀបការជាមួយគ្នារយៈពេលជាង២០ឆ្នាំនិងមានកូន៤នាក់ទៅហើយក្តី ប៉ុន្តែក្តីស្រលាញ់និងភាពស្អិតរមួតរបស់អ្នកទាំងពីរមិនធ្លាប់មានការប្រែប្រួលម្តងណាឡើយ៕

David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem លួចថតប្រពន្ធ
David Beckhem លួចថតប្រពន្ធ
David Beckhem លួចថតប្រពន្ធ
David Beckhem លួចថតប្រពន្ធ
David Beckhem លួចថតប្រពន្ធ
David Beckhem លួចថតប្រពន្ធ
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
David Beckhem និង Victoria
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T