សោកស្តាយ! ស្រ្តីឥណ្ឌាម្នាក់បានស្លាប់ដោយសារដំរីចុះប្រេង

//s5.kh1.co/c5/c55357e0796bdf1fd03d4fc54a2866beae3a1571.jpg
សង្គម

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ ស្ត្រីអាយុ ៤០ ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយដំរីព្រៃមួយក្បាល នៅពេលដែលគាត់កំពុងដើរព្រៃជាមួយមនុស្ស ៧ នាក់ទៀតនៅក្នុងតំបន់ព្រៃ នៅ Palamalai ក្បែរស្រុក Periyanaickenpalayam ប្រទេសឥណ្ឌា។ ប៉ូលីសក្នុងតំ​បន់ដែលកំពុងស៊ើបអង្កេតឧប្បទេវហេតុនេះបាននិយាយថា ក្រុមដំរីព្រៃបានផ្សងព្រេងចូលក្នុងព្រៃជម្រកការពារ ដោយគ្មានការអនុញ្ញាតពីនាយកដ្ឋានផ្នែកព្រៃឈើ។ ការវាយប្រហារពីដំរីនេះ បានកើតឡើងនៅលើផ្លូវទួល ចន្លោះភូមិកុលសម្ព័ន្ធ Kunjoorpathy និង Mankuzhi នៅជិតប្រាសាទ Palamalai Aranganathar វេលាម៉ោង ៧ និង ៣០​នាទីព្រឹកថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងទៅតាមប៉ូលីស ស្ត្រីដែលស្លាប់មានឈ្មោះថា P Buvaneshwari ធ្វើការនៅ Ganapathy Maanagar នៅក្រុង Coimbatore ជាមន្ត្រីរដ្ឋបាលនៅមន្ទីរពេទ្យភ្នែកឯកជនមួយ និងមានកូនពីរនាក់។

ស្ត្រីដែលបានស្លាប់ឈ្មោះ P Buvaneshwari
ស្ត្រីដែលបានស្លាប់ឈ្មោះ P Buvaneshwari

គាត់និងស្វាមីរបស់គាត់ឈ្មោះ A Prasath អាយុ ៤៨ ឆ្នាំ ជាមួយនឹងមិត្តភក្តិមួយចំនួន ត្រូវបានអោយដឹងថាទៅដើរលេងតំបន់ទួលទាំងនោះជារឿយៗក្នុង និងជុំវិញស្រុក ដើម្បីឡើងភ្នំុំ។ ពួកគេបានឡើងទៅទួល Palamalai នៅប្រហែលម៉ោង​ ៥ ភ្លឺថ្ងៃអាទិត្យ ជាមួយមិត្តឈ្មោះ Vijayakumar, Arunan, Rameshkumar, Sakthi, Kathiravan and Muhammad Akmal។ ពួកគេបានឡើងផ្លូវទួល ទៅដល់ Palamalai ហើយចាប់ផ្តើមដើរលើផ្លូវ Kunjoorpathy-Mankuzhi នេះបើតាមសម្តីរបស់ប៉ូលីស។

 "ដំរីចុះប្រេងមួយបានដើរកាត់ផ្លូវដែលពួកគាត់កំពុងឆ្លងកាត់ ហើយបានវាយប្រហារតែម្តង" បើតាមសម្តីរបស់បុគ្គលិកព្រៃឈើម្នាក់។

ប្រភពThe New Indian Express

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T