កក្រើកទឹកដីកំពង់ចាម! ទីបំផុត ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ សងសឹងជើងខ្លាំងថៃម្នាក់នេះបានសម្រេចហើយ (មានវីដេអូ)

//s5.kh1.co/8d/8d7b37f15b43cd8f6ca7dcd3c621349169d8bc2d.jpg
កីទ្បា

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿង សោភ័ណ្ឌ សងសឹក ផ្លាំងនុម បានសម្រេច យកលុយ ២លានរៀល

កំពង់ចាម៖ ក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកតាមខេត្តរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជារហស្សនាម ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ ផ្លាំងនុម ប៉.យុទ្ធភូមិ ដោយពិន្ទុ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ៥ទឹក ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់លើស ៣ ០០០នាក់ ទាំងកីឡាករកម្ពុជា រឿង សោភ័ណ្ឌ និងកីឡាករថៃ ផ្លាំងនុម បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ជក់ចិត្ត និងស្រែកហ៊ោរយ៉ាងកក្រើក ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត រឿង សោភ័ណ្ឌ ឈ្នះ ផ្លាំងនុម ដោយពិន្ទុឯកច្ឆ័ន។

ការប្រកួតរវាង រឿង សោភ័ណ្ឌ និងផ្លាំងនុម
ការប្រកួតរវាង រឿង សោភ័ណ្ឌ និងផ្លាំងនុម

គួរឲ្យដឹងដែរថា ជ័យជម្នះនេះគឺជាការសងសឹកបានសម្រេចរបស់ រឿង សោភ័ណ្ឌ ទៅលើ ផ្លាំងនុម ដោយប៉ុន្មានខែមុនកូនសិស្សរបស់លោកគ្រូ ឈិត ខ្វាន់ចៃ បានប្រកួតចាញ់កីឡាករថៃម្នាក់នេះដោយពិន្ទុ ហើយត្រូវកីឡាករថៃបន្សល់ទុកនូវរបួសច្រមុះផងដែរ៕

ចង់ឃើញថា ការប្រកួតរវាង រឿង សោភ័ណ្ឌ និង ផ្លាំងនុម មានការសម្រុកគ្នាកក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T