អុញ! ចូលប្លន់យកលុយក្នុងហាងបានហើយ បែរជាត្រលប់មកវិញ ព្រោះតែភ្លេចយកនំបុ័ង (មានវីដេអូ)

//s5.kh1.co/24/248d345cc78bb645cad13846f80d58a63c0b7233.jpg
សង្គម

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចោរម្នាក់រវល់គិតតែពីរឿងប្រាក់ ដើរចេញពីហាងដោយភ្លេចយកនំបុ័ងទៅជាមួយ ត្រូវត្រលប់មកវិញម្ដងទៀត

ម៉ិកស៊ិក៖ បុរសជាចោរម្នាក់ បានចូលទៅប្លន់យកប្រាក់ពីហាងនំបុ័ងមួយកន្លែងក្នុងទីក្រុង​ Boca del Rio កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ដំបូងឡើយ ចោររូបនេះបានរើសយកនំបុ័ងមួយដុំ ហើយដើរទៅកន្លែងគិតប្រាក់ និងដកកាំភ្លើងភ្ជង់ទៅកាន់បុគ្គលិកក្នុងហាង។ បន្ទាប់មកទៀត គាត់ក៏ដើរសំដៅទៅថតតុ និងប្រមូលប្រាក់ទាំងអស់ ហើយក៏ចាកចេញបាត់ទៅ។ ប្រហែលជា១០វិនាទីក្រោយមក គាត់បានចូលមកក្នុងហាងម្ដងទៀត និងប្រាប់ឲ្យបុគ្គលិកខ្ចប់នំបុ័ងដែលគាត់ទុកចោលមុននោះ។

យ៉ាងណាមិញ គេមិនច្បាស់ទេថា ប្រាក់ដែលប្លន់យកទៅមានចំនួនប៉ុន្មានឡើយ ចំណែកឯចោរ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ខ្លួន។

គួរឲ្យដឹងដែរថា ទីក្រុង Boca del Rio ត្រូវបានចុះក្នុងបញ្ជីជាទីក្រុងដែលមានសុវត្ថិភាពកាលពីឆ្នាំ២០១៩ បើទោះបីជាមានការវាយគ្នាជាមធ្យមមួយដងក្នុងមួយថ្ងៃក៏ដោយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងថ្ងៃកើតហេតុ
សកម្មភាពក្នុងថ្ងៃកើតហេតុ
សកម្មភាពក្នុងថ្ងៃកើតហេតុ
សកម្មភាពក្នុងថ្ងៃកើតហេតុ
សកម្មភាពក្នុងថ្ងៃកើតហេតុ
សកម្មភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T