សុំត្រង់ៗចឹងហ្មង! កំពូលខ្សែប្រយុទ្ធរបស់ក្រុម PSG រូបនេះ ស្នើសុំចាកចេញពីក្លិប

//s5.kh1.co/0b/0bdca642f84012ee11d962898c45707a29f4f132.jpg
កីទ្បា

 ២០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Cavani សុំចាកចេញពីក្លិបយក្សបារាំង PSG

បារាំង៖ នាយកផ្នែកប្រតិបត្តិកីឡារបស់ក្លិប Paris Saint-Germain លោក Leonardo​ បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមកីឡាករ Edinson Cavani បានស្នើសុំចាកចេញពីក្លិប ក្នុងទីផ្សារដោះដូរខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Edinson Cavani
  កីឡាករ Edinson Cavani

ពាក្យសម្ដីនេះ បាននិយាយកំឡុងពេលដែលលោកថ្លែងក្នុងសន្និសីទកាសែត ដែលធ្វើឡើងក្រោយបញ្ចប់ការប្រកួតរវាងក្រុម PSG នឹងក្រុម Lorient ក្នុងពានរង្វាន់ Coupe de France កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយលោកបានលើកឡើងថា៖

ពួកយើងតែងតែនិយាយដដែលៗជាមួយ​ Cavani ដោយសង្ឃឹមថាគាត់នឹងបន្តនៅក្លិបនេះ។ក្នុងថ្ងៃនេះ គាត់បានស្នើសុំចាកចេញ ហើយឥលូវពួកយើងកំពុងតាមដានពីស្ថានភាពមួយនេះ។

 លោក Leonardo​
លោក Leonardo​
លោក Leonardo​

លោក Leonardo បានបន្ថែមទៀតថា៖

ពួកយើងទទួលបានសំណើពី Atletico Madrid ប៉ុន្តែពួកយើងមិនបានទទួលសំណើដែលស័ក្ដិសមនឹងតម្លៃខ្លួនរបស់កីឡាករនោះទេ យ៉ាងណាខ្ញុំក៏មិនប្រាកដដែលថា Cavani នឹងនៅទីនេះបន្តក្នុងខែកុម្ភៈនោះ។ សម្រាប់ថ្ងៃនេះ មិនមានការលើកឡើងណាបញ្ជាក់ថាគាត់នឹងចាកចេញនោះទេ ប៉ុន្តែជាក់ស្ដែងគាត់បានដាក់សំណើមកកាន់ក្លិបសុំចាកចេញ យ៉ាងណាពួកយើងមិនដែលមានគំនិតចង់លក់គាត់ពីមុនមកទេ។

លោក Leonardo​
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

គួឲ្យដឹងដែរថា កុងត្រារបស់ Cavnai ជាមួយនឹងក្រុមជើងឯកលីគកំពូលបារាំងនឹងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ ដោយការព្រមព្រៀងបន្តកុងត្រាថ្មីនៅមិនទាន់កើតឡើងនៅឡើយទេ ខណៈបច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងរ៉ាដារបស់ក្រុមធំៗជាច្រើននៅអឺរ៉ុប រួមមានក្រុម At.Madrid, Arsenal, Inter Milan និង​ Manchester United នេះបើយោងតាមការចុះផ្សាយរបស់កាសែត Metro៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T