មកមើលយានយន្តគំរូរបស់ Lexus ដែលប្រើសម្រាប់បើកបរនៅលើឋានព្រះចន្ទ

//s5.kh1.co/73/7318c20e8fe290ac1925cff5baa0cdff3daa4569.jpg
បច្ចេកវិទ្យា

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើប្រៀបធៀបជាមួយបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន គំនិតទាំងនេះគឺត្រូវការពេលវេលាបន្ថែម ដើម្បីឲ្យបច្ចេកវិទ្យាឈានដល់កម្រិតកំពូល។

បរទេស៖ ក្រុមហ៊ុន Lexus បានធ្វើការរចនាស្ទូឌីយោ ED2 ដើម្បីបង្កើតជាគំនិតចក្ខុវិស័យមួយចំនួន អំពីរបៀបដែលយើងអាចផ្លាស់ប្ដូរ​នៅថ្ងៃអនាគត។ នៅក្នុងគម្រោងមួយនេះត្រូវបានគេហៅថា Lunar Design Portfolio ហើយអ្នករចនាត្រូវបានគេអញ្ជើញឲ្យបង្កើតគំរូយានជំនិះនៅលើឋានព្រះចន្ទ ដែលរាប់ចាប់ពីយានសម្រាប់ធ្វើដំណើរនៅលើព្រះចន្ទរហូតដល់យានអវកាសសម្រាប់ដឹកមនុស្សពីភពផែនដីមកកាន់ឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រចនាដោយលោក K. Dujardin
រចនាដោយលោក K. Dujardin

អ្នករចនាដំបូងគេគឺលោក K. Dujardin មានគំនិតបង្កើតគំរូម៉ូតូមួយគ្រឿងនិងបានដាក់ឈ្មោះឲ្យវាថា Zero Gravity។ ម៉ូតូមួយនេះគឺអាចហោះពីលើផ្ទៃព្រះចន្ទ ដោយមិនចាំបាច់ឲ្យកង់របស់វាប៉ះដីឡើយ។ គំរូម៉ូដមួយនេះពិតជាខុសប្លែកពីគេខ្លាំង ប៉ុន្តែបច្ចេកវិទ្យាដូចនេះទំនងជាអាចទៅរួច ដោយសារតែនៅលើឋានព្រះចន្ទមានទំនាញទាបជាងផែនដី។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាអណ្ដែតលើអាកាសមួយនេះអាចនឹងមានបញ្ហាប្រឈម ដូចជាការរក្សាលំនឹងនិងការគ្រប់គ្រងទិសដៅ។

រចនាដោយលោក Jean-Baptiste Henry
រចនាដោយលោក Jean-Baptiste Henry

បន្ទាប់មកទៀត ចូលមកដល់គំរូយានរបស់លោក Jean-Baptiste Henry ហើយយានមួយនេះគឺជានាវាដឹកជញ្ជូនដែលអាចធ្វើដំណើរបានទាំងនៅទីអវកាសនិងនៅលើផ្ទៃរបស់ព្រះចន្ទ។ យានមួយនេះត្រូវបានរចនាឡើងឲ្យមានរូបរាងស្រដៀងនឹងមឹកបំពង់ ហើយផ្ទៃរបស់វាក្រាលដោយកញ្ចក់យ៉ាងធំ ដូចនេះមនុស្សនៅខាងក្នុងអាចរីករាយនឹងទេសភាពនៅទីអវកាស។ យានមួយនេះអាចប្រើសម្រាប់អង្កេតការនៅទីអវកាសក៏បាន និងប្រើសម្រាប់ដឹកជញ្ជូនក៏បាន។

រចនាដោយលោក Julien Marie
រចនាដោយលោក Julien Marie

យានចុងក្រោយគេត្រូវបានរចនាម៉ូដដោយលោក Julien Marie ហើយយានប្រភេទនេះមានរូបរាងដូចជាបាល់ដែលលោតនិងរំកិលនៅលើផ្ទៃព្រះចន្ទ។ រូបរាងស្វ៊ែរដែលផលិតចេញពីសារធាតុ graphene និង nanotube ដែលអាចបត់បែនបាន អាចការពារអ្នកបើកបរ ហើយថែមទាំងមានតួនាទីផ្ដល់ខ្យល់ដកដង្ហើមនិងងាយស្រួលក្នុងការធ្វើដំណើរលើផ្លូវរលាក់។ ស្វ៊ែរនេះអាចលោតនិងរំកិលលើឧបសគ្គដូចជាថ្ម រណ្ដៅ និងភ្នំតូចៗ ហើយវាអាចធ្វើដំណើរនៅមុំណាមួយ ដើម្បីស្ទង់មើលទិសដៅនៅលើផ្ទៃព្រះចន្ទ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T