លោកប៉ាGoal! រវល់បែបណាក៏ ស្វាមីរបស់ សុគន្ធកញ្ញា ឆ្លៀតពេលមើលថែកូនប្រុស ដោយស្នាមញញឹម

//s5.kh1.co/b8/b8e23ac3f6f6d8ad32beeb43f16cf056e88396f7.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ច្រណែនអត់? ទោះជា ស្វាមីរបស់ សុគន្ធកញ្ញា មានភាពមមាញឹកបែបណា ក៏ឆ្លៀតបំពេញតួនាទីជា លោកប៉ា​ដ៏ល្អ មើលថែកូនប្រុស ដោយក្រសែភ្នែកពោរពេញដោយក្ដីស្រលាញ់!

ភ្នំពេញ៖ ពិតណាស់ថា បន្ទាប់ពី អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចម្រៀងស្រី ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានរៀបការ និងកសាងគ្រួសារ​ មានកូនប្រុសមួយរូបទៀតនោះ កាន់តែធ្វើឲ្យហ្វេនៗ ចាំតាមដានពីជីវិតប្រចាំថ្ងៃ នាងមិនឲ្យដាច់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលកាន់ពិសេស ជាងនេះទៅទៀតនោះគឺ សុគន្ធកញ្ញា ហាក់ដូចជា ពោរពេញដោយក្ដីសុខ និងមានសុភមង្គលខ្លាំងណាស់ ក្នុងគ្រួសារ ថែមទាំងមានស្វាមីចេះយល់ចិត្តថ្នាក់ថ្នម មិនឲ្យខកចិត្តទេ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពស្វាមីសង្ហារ កំពុងអង្គុយមើលមុខកូនប្រុស ក្នុងខ្សែភ្នែកពោរពេញដោយក្ដីស្រលាញ់ និងស្នាមញញឹមពេញចិត្តខ្លាំងណាស់។

យ៉ាងណាមិញ គ្រាន់តែឃើញរូបថត មួយសន្លឹកនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ពេញចិត្ត និងរំភើបជំនួស សុគន្ធកញ្ញា ដែលមានស្វាមីល្អ ចេះបំពេញតួនាទីជា លោកប៉ាដ៏ល្អបែបនេះ៕

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងគ្រួសារ
សុគន្ធកញ្ញា និងគ្រួសារ
ស្វាមីរបស់ សុគន្ធកញ្ញា មើលកូនប្រុស
ស្វាមីរបស់ សុគន្ធកញ្ញា មើលកូនប្រុស
ឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T