ពិតជាកប់ណាស់ មិនថាពេលណាក៏ដោយ Cris Horwang នៅតែមានភាពស៊ិចស៊ីជានិច្ច

//s5.kh1.co/eb/eb1ad29a4a5813a7be89489b0786bf8a30c2c640.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនថារយៈពេលប៉ុន្មានឆ្នាំនោះទេ តារាសម្ដែងថៃ Cris Horwang នៅតែមានភាពស៊ិចស៊ីជានិច្ច ព្រមជាមួយនឹងឈុតហែលទឹកពណ៌បៃតងនៅឯឆ្នេរសមុទ្រ

ថៃ៖ Cris Horwang ជាតារាសម្ដែងថៃមួយរូប ដែលបានប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ ថែមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ តាមរយៈការសម្ដែងជាតួកាចឆ្នាស់ឆ្នើមនៅក្នុងរឿងភាគល្បីៗជាច្រើនផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់តារាសម្តែងស្រី Cris Horwang មិនថារយៈពេលប៉ុន្មានឆ្នាំដែលបានកន្លងផុតទៅនោះទេ បើងាកមកមើលពីរូបសម្រស់របស់នាងវិញ មើលទៅហាក់មានភាពក្មេងជាងវ័យ រូបរាងកាយនៅតែស្រឡូនស្អាត មានភាពស៊ិចស៊ីមិនចាញ់ពីមុននោះទេ ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Cris Horwang បានបង្ហាញឲ្យឃើញនូវរូបភាពប៉ុន្មានសន្លឹករបស់នាង​ ដែលនាងបានទៅលេងនៅឯឆ្នេរសមុទ្រនៅថ្ងៃចុងសប្ដាហ៍ ដែលនោះជារូបភាពព្រមជាមួយនឹងឈុតហែលទឹកពណ៌បៃតងដ៏ស៊ិចស៊ី ដែលមានការរចនាយ៉ាងបើកចំហ និងបង្ហាញដើមទ្រូង ព្រមទាំងស្បែកសខ្ចីរបស់នាងទៀតផងដែរ។ 

ឃើញបែបនេះហើយអាចនិយាយបានថា Cris Horwang នៅតែមានភាពស៊ិចស៊ីជានិច្ច បូករួមទាំងសម្រស់ដ៏ស្រស់ស្អាតថែមទៀត អាចធ្វើឲ្យបុរសៗជាច្រើនលង់ស្នេហ៍នាងជាមិនខាន៕ 

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T