ចង់បានខ្លាំងណាស់! ក្លិបមួយនេះថានឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីតាមទិញ Giroud ឲ្យទាល់តែបាន

//s5.kh1.co/0d/0d4d1cd14c7d73b3780710ef99fa85d690bb6b57.jpg
កីទ្បា

 ២០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Aston Villa មិនខ្វល់ពីអ្វីនោះទេ សំខាន់ឲ្យតែបាន Giroud នៅខែមករានេះ

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបាល់ទាត់ Aston Villa នឹងព្យាយាមធ្វើសព្វគ្រប់បែបយ៉ាងដើម្បីទិញយកខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Oliver Giroud នៅកំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Oliver Giroud
កីឡាករ Oliver Giroud

Aston Villa កំពុងតែអន្ទះអន្ទែងក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ ព្រោះដោយសារតែកីឡាករខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Wesley កំពុងតែមានបញ្ហារបួស។ បើតាមការចុះផ្សាយរបស់កាសែត Le 10 Sport កីឡាករសញ្ជាតិបារាំង Giroud គឺជាខ្សែប្រយុទ្ធម្នាក់ដែលមានបទពិសោធន៍ច្រើននៅក្របខណ្ឌ Premier League និងស័ក្ដិសមបំផុតដែល Aston Villa កំពុងអន្ទងចង់បាន។ 

យ៉ាងណាមិញ ក្រៅពី Aston Villa នៅមានក្លិបយក្សអ៊ីតាលីមួយទៀតដែលចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំម្នាក់នេះគឺក្លិប Inter Milan ស្របពេលដែលអតីតខ្សែប្រយុទ្ធរបស់ Arsenal ម្នាក់នេះមិនសូវជាមានឱកាសចូលលេងឲ្យ Chelsea ដោយនៅរដូវកាលនេះគេទើបតែបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ៥ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Frank Lampard។

កីឡាករ Oliver Giroud
កីឡាករ Oliver Giroud

បើទោះបីជាកុងត្រារវាង Giroud និងក្លិប Chelsea នឹងផុតនៅទីផ្សាររដូវក្ដៅលើកក្រោយពិតមែន ប៉ុន្តែ Giroud ក៏មានបំណងចង់ចាកចេញពីកីឡដ្ឋាន Stamford Bridge នៅទីផ្សារខែមករានេះដែរ ដើម្បីមានឱកាសចូលលេងបានគ្រប់គ្រាន់ និងធានាកៅអីនៅក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ EURO 2020៕ 

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T