អបអរសាទរអ្នកឈ្នះរង្វាន់ធំ១០,០០០ដុល្លារ និងទូរស័ព្ទ Iphone 11 Pro Max ព្រមទាំង Oppo F11 pro ពីការបញ្ជាទិញសម្លៀកបំពាក់តាម App L192 របស់ហាង LITTLE FASHION! (មានវីដេអូ)

//s5.kh1.co/bf/bf231602a510ebc25630e6294f4e6582debd4e9c.jpg
សង្គម

 ២០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រកឃើញអតិថិជនមានសំណាង៦រូប ដែលបានឈ្នះរង្វាន់ធំ១០,០០០ដុល្លារ និងទូរស័ព្ទ Iphone 11 Pro Max ព្រមទាំង Oppo F11 pro ពីការបញ្ជាទិញសម្លៀកបំពាក់តាម App L192 របស់ហាង LITTLE FASHION។

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នេះ ហាងលក់សម្លៀកបំពាក់បុរសនារី LITTLE FASHION បានធ្វើការប្រគល់រង្វាន់ធំនូវ​ទឹកប្រាក់ ១០,០០០ ដុល្លារ ទូរស័ព្ទ Iphone 11 Pro Max ចំនួន២គ្រឿង​ និងទូរស័ព្ទ Oppo F11 pro ចំនួន៣គ្រឿង ជូនដល់អតិថិជនដែលមានសំណាងទាំង១០រូប ចំពោះការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- អតិថិជនដ៏មហាសំណាងទី១ មានឈ្មោះថា បងស្រី ឈុង សុខឃីម មានអាយុ ៣៤ឆ្នាំ សព្វថ្ងៃគឺជាស្រ្តីមេផ្ទះមួយរូបមកពីខេត្តត្បូងឃ្មុំ​ ដែលជាអតិថិជនដំបូងគេរបស់​ LITTLE FASHION ដែលមានសំណាងត្រូវទឹកប្រាក់សុទ្ធចំនួន ១០,០០០ ដុល្លារ។ តាមការឲ្យដឹងពីបងស្រី ឈុង សុខឃីម បានរៀបរាប់ថា រូបគាត់ពិតជារំភើបក្រៃលែង ជាមួយនឹងមហាសំណាងមួយនេះ និងនឹកស្មានមិនដល់ថារូបគាត់បានឈ្នះរង្វាន់ទឹកប្រាក់ ១០,០០០ ដុល្លារ ពីហាង LITTLE FASHION នោះទេ ព្រោះរូបគាត់គឺជាអតិថិជនដែលទើបតែងប្រើប្រាស់ App L192 បានរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ បងស្រី​បានបន្តទៀតថា គាត់បានចំណាយត្រឹមតែ ៣០​ ​ដុល្លារ តែប៉ុណ្ណោះក្នុងការទិញទំនិញ។ បងស្រីបានបញ្ចាក់ថា រូបគាត់ពិតជាអរគុណដ៏ LITTLE FASHION ខ្លាំងណាស់ ដែលបានផ្តល់ឱកាសដ៏រូបគាត់ឈ្នះរង្វាន់មួយនេះ ហើយចំពោះរង្វាស់មួយនេះបងស្រីនឹងយកទៅទិញរថយន្តទំនើបមួយគ្រឿងសម្រាប់គ្រួសាររបស់គាត់។ ពិតជាអស្ចារ្យមែន! សូមចូលរួមអបអរសាទរដល់បងស្រី ឈុង សុខឃីម ដែលមានសំណាងឈ្នះទឹកប្រាក់ ១០,០០០ ដុល្លារ ក្នុងកម្មវិធីចែករង្វាន់នៅហាង LITTLE FASHION សំណាងពិតជាមើលមិនឃើញមែន។

អ្នកមានសំណាងឈ្នះទឹកប្រាក់ ១០,០០០ ដុល្លារ
អ្នកមានសំណាងឈ្នះទឹកប្រាក់ ១០,០០០ ដុល្លារ
អ្នកមានសំណាងឈ្នះទឹកប្រាក់ ១០,០០០ ដុល្លារ
អ្នកមានសំណាងឈ្នះទឹកប្រាក់ ១០,០០០ ដុល្លារ

- អតិថិជនដ៏មានសំណាងទី២ មានឈ្មោះថា ស្រីមុច មានអាយុ ២៣​ឆ្នាំ សព្វថ្ងៃគឺជាអ្នករកស៊ីមួយរូប មកពីរាជធានីភ្នំពេញ។ តាមការឲ្យដឹងពីប្អូនស្រី ស្រីមុច បានរៀបរាប់ថា រូបគាត់ស្គាល់ LITTLE FASHION យូរដែលហើយ ប្រសិនបើគិតមកដល់សព្វថ្ងៃអស់រយៈពេល ៤ឆ្នាំមកហើយ។ ប្អូនស្រីបានប្រាប់ថា គាត់ជាអតិថជនម្នាក់ដែលតែងតែទិញទំនិញនៅ LITTLE FASHION មិនថាក្នុង Live ផ្ទាល់ ឬក៏ការមកទិញដល់ហាង។ រូបគាត់បានបន្តទៀតថា គាត់បានចំណេញអស់ ៣០០ ដុល្លារ ក្នុងការទិញទំនិញ ហើយរូបគាត់ក៏មិននឹងគិតថាមានឱកាសឈ្នះរង្វាន់ដូចគេដែរ ប៉ុន្តែនៅពេលដែលក្រុមការងារទាក់ទងទៅ រូបគាត់ស្មានមិនដល់សោះថា នឹងមានឱកាសបានឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max បែបនេះ។

- អតិថិជនដ៏មានសំណាងទី៣ មានឈ្មោះថា ប្អូនស្រី សេដ្ធា សុផាណាវី មានអាយុ ១៧ឆ្នាំ សព្វថ្ងៃគឺជាអ្នកធ្វើការមួយរូប មកពីរាជធានីភ្នំពេញ។ តាមការឲ្យដឹងពីប្អូនស្រី សេដ្ធា សុផាណាវី នាងគឺជាអតិថជនរបស់ LITTLE FASHION ម្នាក់ដែលតែងតែទិញទំនិញតាមរយៈ App L192។ គាត់បានបន្តទៀតថា គាត់បានចំណាយអស់ ២០០ ដុល្លារ នៅក្នុងការទិញទំនិញនៅក្នុងហាង ​ហើយក៏មានឱកាសបានឈ្នះទូរស័ព្ទ Iphone 11 Pro Max នេះតែម្តង។

អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max
អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max
អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max
អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max
អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max
អ្នកឈ្នះរង្វាន់ទូរស័ព្ទ Iphone 11 Pro Max

- អតិថិជនដ៏មានសំណាងទី៤ មានឈ្មោះថា បងស្រី អ៉ឹង សុខលក្ខិណា មានអាយុ ២៦​ឆ្នាំ សព្វថ្ងៃគឺជាអ្នកប្រកបមុខរបរកស៊ី មកពីខេត្តកំពត។ តាមការឲ្យដឹងពីបងស្រី អ៉ឹង សុខលក្ខិណា បានរៀបរាប់ថា គាត់គឺជាអតិថជនមួយរូបដែលទិញទំនិញតាមរយៈ App L192។ គាត់បានបន្តទៀតថា គាត់បានចំណាយអស់ ៥០ ដុល្លារ នៅក្នុងការទិញទំនិញនៅក្នុងហាង ​ហើយក៏មានឱកាសឈ្នះទូរស័ព្ទ Oppo F11 Pro តែម្តង។ រូបគាត់ពិតជារំភើបណាស់ដែលមានឱកាសបានឈ្នះរង្វាន់មួយនេះ។

- អតិថិជនដ៏មានសំណាងទី៥ មានឈ្មោះថា បងស្រី រស់ សុខ​និត មានអាយុ ៣៤​ឆ្នាំ សព្វថ្ងៃគឺជាអ្នករកស៊ីមួយរូប មកពីរខេត្តកំពង់ចាម។ តាមការឲ្យដឹងពីបងស្រី រស់ សុខ​និត បានរៀបរាប់ប្រាប់ថា គាត់គឺជាអតិថជនមួយរូបដែលតែងតែទិញទំនិញតាមរយៈ​ App L192។ គាត់បានបន្តទៀតថា រូបគាត់ស្គាល់ LITTLE FASHION រយៈពេល២ឆ្នាំហើយ។​ ជាដំបូងរូបគាត់ស្ទើរតែមិនចង់ជឿ និងភ័យអរខ្លាំងណាស់មិននឹកស្មានថា មានសំណាងបានឈ្នះរង្វាន់មួយនេះ។ ហើយចំពោះការចំណាយវិញគឺអស់ត្រឹមតែ ១០០ ដុល្លារ ប៉ុណ្ណោះនៅក្នុងការទិញទំនិញ ​ហើយក៏មានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro

- អតិថិជនមានសំណាងចុងក្រោយ មានឈ្មោះថា បងស្រី សិដ្ធ វាសនា មានអាយុ ២៣​ឆ្នាំ សព្វថ្ងៃគឺជាអ្នកធ្វើការមួយរូប មកពីរាជធានីភ្នំពេញ។ តាមការឲ្យដឹងពីបងស្រី សិដ្ធ វាសនា បានរៀបរាប់ថា រូបគាត់ទើបតែជាអតិថិជនរបស់ហាង LITTLE FASHION រយៈពេល ៣ខែប៉ុណ្ណោះ។ បងស្រីបានបន្តទៀតថា រូបគាត់បានធ្វើការកុម៉្មង់សម្លៀកបំពាក់តាមរយៈការកុម៉ង់ទិញតាម App L192 ហើយចំពោះការចំណាយវិញគឺអស់ត្រឹមតែ ១០០ ដុល្លារ ក៏ស្រាប់តែមានសំណាងក្នុងការឈ្នះទូរស័ព្ទ Oppo F11 Pro ភ្លាមៗតែម្តង។

អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro ទាំង៣រូប
អ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទ Oppo F11 Pro ទាំង៣រូប

ជាចុងក្រោយអ្នកទាំង៦រូប ក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយទទួលបានរង្វាន់ពិតៗបែបនេះ ព្រោះថានេះគឺជាលើកទី១ ហើយក៏មិនដែលនឹកគិតថាខ្លួនឯងមានសំណាងបែបនេះនោះឡើយ។ ពួកគាត់បានបញ្ជាក់ថា បើចង់មានឱកាសឈ្នះរង្វាន់ដូចជារូបគាត់ កុំភ្លេចប្រើប្រាស់ App L192 និងធ្វើការបញ្ជាទិញសម្លៀកបំពាក់ស្អាតៗពីហាង LITTLE FASHION ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលនៅក្នុងនោះរួមមានរង្វាន់ធំទី១ គឺទឹកប្រាក់ចំនួន ១០,០០០ ដុល្លារ រង្វាន់ទី២ Iphone 11 Pro Max ចំនួន ២គ្រឿង និងរង្វាន់ទីបី Oppo F11 Pro ចំនួន ៣គ្រឿង។

អ្នកមានសំណាងឈ្នះរង្វាន់ទាំង៦រូបពីហាងលក់សម្លៀកបំពាក់ LITTLE FASHION
អ្នកមានសំណាងឈ្នះរង្វាន់ទាំង៦រូបពីហាងលក់សម្លៀកបំពាក់ LITTLE FASHION

ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ឆាប់ទាញយកកម្មវិធី App L192 មកប្រើប្រាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនទៅលើគ្រប់សម្លៀកបំពាក់បុរសនារី ដែលមានច្រើនម៉ូតច្រើនម៉ាក ស្រស់ស្អាតទាន់សម័យ គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ និងទំនិញជាច្រើនរាប់ពាន់មុខទៀត សម្រាប់រាល់ការបញ្ជាទិញតាមរយៈ App L192 និងជាពិសេសនោះ ថែមទាំងមានឱកាសឈ្នះរង្វាន់ទ្វេដង។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នហាងលក់សម្លៀកបំពាក់ LITTLE FASHION បានពង្រីកខ្លួនរហូតដល់ទៅ៣ទីតាំងធំៗក្នុងរាជធានីភ្នំពេញ។
*ហាង LITTLE FASHION បឹងកេងកង ១ ផ្ទះលេខ 192 ផ្លួវ 63 កែងផ្លូវ 306
*ហាង LITTLE FASHION ស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េតជិតដល់ស្ពានស្ទឹងមានជ័យ
*ហាង LITTLE FASHION សែនសុខ លើផ្លូវ 1986 ជាប់ស៊ុបម្រះ ខាងកើតមន្ទីរពេទ្យសែនសុខ៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/0b/0b25e545af5698b4e200fc96b5694d82e394ee8a.jpg

អបអរសាទរអតិថិជនមានសំណាង២រូប ដែលបានឈ្នះរង្វាន់ធំ ខ្សែក.ពេជ្រ និងក្រវិលពេជ្រ ​សរុបជាទឹកប្រាក់ ៧,០០០ដុល្លារ ពីការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION! (មានវីដេអូ)

 ២៦-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T