ស្គាល់ឲ្យហើយទៅ...សត្វដែលកម្ររបស់អូស្ត្រាលីមួយប្រភេទនេះ អាចនឹងផុតពូជនាពេលខាងមុខ (មានវីដេអូ)

//s5.kh1.co/1c/1c9e5742564d3cdfcf2c1f14ed9872d505bbb163.png
សង្គម

 ២០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រភេទសត្វដែលកម្ររបស់អូស្ត្រាលី អាចនឹងផុតពូជនាពេល ៥០ ឆ្នាំខាងមុខ

អូស្ត្រាលី៖ យោងតាមការណ៍ឲ្យដឹងមួយ ពីក្រុមអ្នកស្រាវជ្រាវរបស់អង្គការ UNSW បានប្រកាសថា សត្វដ៏កម្រមួយប្រភេទ ដែលគេឲ្យឈ្មោះថា Platypuses អាចនឹងមានអត្រាថយចុះខ្លាំងនាពេលខាងមុខ ប្រសិនបើបញ្ហាអាកាសធាតុនៅអូស្ត្រាលី នៅតែបន្តញុាំញីបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែស៊ីតុណ្ហភាពកើនឡើង និងបានបង្កឲ្យមានគ្រោះរាំងស្ងួតនៅទូទាំងប្រទេស ហើយចំនួនដីល្បាប់នៅក្នុងព្រៃប្រមាណ ៦៦ ភាគរយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចនឹងបាត់បង់នៅឆ្នាំ ២០៧០ ខាងមុខ ដែលជាហេតុនាំឲ្យក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថាសត្វ Platypuses អាចនឹងផុតពូជនៅក្នុងរយៈពេលប្រមាណ ៥០ ឆ្នាំខាងមុខ។

សត្វ Platypuses
សត្វ Platypuses

លោក Kingsford ដែលជានាយករបស់អង្គការ UNSW ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាននិយាយថា៖

សត្វពាហណៈអាចនឹងមានការថយចុះ ដោយសារគ្រោះរាំងស្ងួតបានជះឥទ្ធិពលដល់ការរស់រៀនរបស់ពួកគេ ហើយសព្វថ្ងៃនេះ ទឹកកំពុងដើរតួយ៉ាងសំខាន់សម្រាប់ជួយសង្គ្រោះជីវិតពួកគេផងដែរ ។

  លោក Kingsford

ទន្ទឹមនឹងមានការថយចុះដូចនេះ នាយកដ្ឋានបរិស្ថានប្រចាំទីក្រុង វិចតូរី ក៏កំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយនឹងរដ្ឋាភិបាល អំពីបញ្ហាមួយនេះដែរ។ គួរឲ្យដឹងផងដែរថា សត្វ Platypuses សព្វថ្ងៃនេះក៏មានឈ្មោះក្នុងបញ្ជីសត្វដែលជិតផុតពូជ របស់អង្គការ IUCN ផងដែរ។

សត្វ Platypuses
សត្វ Platypuses

គួបញ្ជាក់ថា Platypuses ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺសត្វមួយប្រភេទដែលរស់នៅក្នុងទឹក ឬដីល្បាប់ ហើយក៏ជាប្រភេទសត្វចម្លែកមួយក្នុងចំណោមសត្វដែលមានរូបរាងចម្លែកជាច្រើនទៀតផងដែរ ព្រោះកន្ទុយវាស្រដៀងនឹងសត្វចាប រាងរបស់វាប្រហាក់ប្រហែលនឹងសត្វក្រពើ ហើយរោមរបស់វាស្រដៀងនឹងរោមសត្វចៀម។ មួយវិញទៀត ប្រអប់ជើង និងមាត់របស់វាវិញ ក៏ស្រដៀងនឹងសត្វទាផងដែរ៕

មានវីដេអូខាងក្រោម៖

សត្វ Platypuses
សត្វ Platypuses
សត្វ Platypuses
សត្វ Platypuses
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T