ក្រោយចាញ់ Liverpool យប់មិញ វីរបុរសក្លិប Man UTD លោក Roy Keane រិះគន់កីឡាករ១រូបចំៗថាលេងមិនទាន់ល្អគ្រប់គ្រាន់

//s5.kh1.co/ef/efd970fb4f70135db78dc8b007e1e961f657fe77.jpg
កីទ្បា

 ២០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Roy Keane រិះគន់ Martial ថា លេងមិនទាន់ល្អគ្រប់គ្រាន់

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៣ កាលពីយប់មិញនេះ នៅកីឡដ្ឋាន Anfield។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រោយបញ្ចប់ការប្រកួត ខ្សែបម្រើជើងចាស់ក្រុម​ Man UTD លោក Roy Keane ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Skysports បានបញ្ចេញយោបល់ពីទម្រង់លេងរបស់ក្រុមទាំងពីរ ដោយលោកបានរិះគន់ចំៗទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមបិសាចក្រហម កីឡាករ Anthony Martial ថាលេងមិនទាន់ល្អគ្រប់គ្រាន់។ លោក Roy Keane លើកឡើងបែបនេះ​ បន្ទាប់ពី Martial មានឱកាសស៊ុតមួយទល់មួយជាមួយអ្នកចាំទី Liverpool តែធ្វើមិនបានសម្រេចទៅវិញ។

  កីឡាករ Anthony Martial 
  កីឡាករ Anthony Martial 
កីឡាករ Anthony Martial 
កីឡាករ Anthony Martial 

លោក Keane បាននិយាយក្នុងទូរទស្សន៍ Skysports ថា៖

Martial បានមក Man UTD ក្នុងនាមជាខ្សែប្រយុទ្ធ ហើយខ្សែប្រយុទ្ធឆ្នើម រមែងរកគ្រាប់បាល់ក្នុងការប្រកួតធំៗបាន ប៉ុន្តែការខកខានឱកាសមាសនោះ អាចសង្ខេបពីអាជីពរបស់គាត់ហើយ។

 លោក Roy Keane
  លោក Roy Keane
  លោក Roy Keane

គាត់បានបន្ថែមទៀតថា៖

ខ្សែប្រយុទ្ធដែលឆ្នើម ហើយធ្វើឲ្យអ្នកគាំទ្រចងចាំបានលុះត្រាតែស៊ុតចំគោលដៅហើយទម្លុះសំណាញ់ទីបាន ប៉ុន្តែមើលទៅឱកាសដែលខកខាននោះអាចសង្ខេបជារួមបានហើយ ថាគាត់ (Martial) មិនទាន់ល្អគ្រប់គ្រាន់សម្រាប់​ Manchester United នោះទេ។

លោក Roy Keane

គួររម្លឹ្កកផងដែរថា Man UTD បានទិញ Martial ពីក្រុម Monaco ក្នុងតម្លៃ៣៦លានផោន( ឬប្រមាណ៤៦លានដុល្លារ) ដោយក្នុងរដូវកាលនេះ គិតរាល់កម្មវិធីទាំងអស់រូបគេបង្ហាញខ្លួនបាន២៤ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៤ដង៕

ប្រភពfoxsportsasia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T