ល្អណាស់! ផ្លាស់ប្ដូរចូលលេងប្រកួតដំបូង Haaland ស៊ុត Hat-Trick ឲ្យ Dortmund (មានវីដេអូ)

//s5.kh1.co/65/65bc1697ddd9945f3435aa262a07eb2c9a9bec58.jpg
កីទ្បា

 ២០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Haaland រកបាន Hat-Trick ក្នុងការចូលលេងប្រកួតដំបូងឲ្យ Dortmund

អាល្លឺម៉ង់៖ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ Borrusia Dortmund ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland បានជួយឲ្យក្រុមរបស់ខ្លួនរកបាន៣ពិន្ ទុនិងអាចរកគ្រាប់បាល់បានដល់ទៅ៣គ្រាប់ (Hat-Trick ថែមទៀត) កាលពីថ្ងៃសៅរ៍កន្លងទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

បង្ហាញខ្លួនលើវាលស្មើលើកដំបូងឲ្យ Dortmund ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះប្ដូរចូលលេងនៅនាទីទី៥៦ និងរកបាន Hat-Trick ដោយគ្រាប់បាល់ទាំង៣របស់គេធ្វើបានសម្រេចនៅនាទីទី៥៩, ៧០ និង ៧៩ ព្រមទាំងជួយឲ្យក្រុមរបស់គេយកឈ្នះម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ៣ទល់នឹង៥។ 

ខ្សែប្រយុទ្ធរបស់ជម្រើសជាតិន័រវែសម្នាក់នេះត្រូវបានគេដឹងថាជាគោលដៅចម្បងរបស់លោក Ole Gunnar Solskjaer ក្នុងការនាំយកមកកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែគេបានមើលរំលង Man UTD ដោយបែរទៅចូលរួមជាមួយ Dortmund ទៅវិញ។

កីឡាករ Erling Braut Haaland (ឆ្វេង)
កីឡាករ Erling Braut Haaland (ឆ្វេង)

គួរឲ្យដឹងដែរថា Haaland បានផ្លាស់ពីក្លិបអូទ្រីស Red-Bull Salzburg មកចូលរួមជាមួយ Dortmund នៅកំឡុងទីផ្សារខែមករានេះ អមដោយតម្លៃនៃការផ្ទេរប្រមាណជា ២៣លានដុល្លារសហរដ្ឋអាមេរិក៕

ចង់ឃើញថា គ្រាប់បាល់ទាំង៣គ្រាប់របស់ Haaland ក្នុងប្រកួតដំបូងល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T