គួរឲ្យភ្ញាក់ផ្អើល! ឪពុកដែលដេកលក់ ត្រូវបានចាប់ខ្លួនដោយសារទុកកូនចោលលើរថភ្លើងក្រោមដី

//s5.kh1.co/4e/4e935a407a41d770c728131162857bcb94ff3442.jpg
សង្គម

 ២០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ ឪពុកដែលស្រវឹងស្រាម្នាក់បានទុកកូនប្រុសរបស់គាត់ចោល នៅលើរថភ្លើងនៃស្ថានីយ៍ Bronx ចំពេលមមាញឹកខ្លាំងនៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលគាត់ដេកលក់នៅលើរថភ្លើងលេខ ៤ នេះបើតាមសម្តីរបស់ប៉ូលីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាសំណាងល្អរបស់ទារកនោះដែលទើបតែមានអាយុ ១៨ ខែ ដែលមានជនចិត្តធម៌ម្នាក់ប្រទះឃើញប្រហែលម៉ោង ៣ និង ៤៥ នាទីទៀបភ្លឺនៅស្ថានីយ៍ Burnside Avenue ក្នុង University Heights ហើយបានយកទារកនោះទៅកាន់ស្ថានីយ 46th Precinct។

បន្តិចក្រោយមក ឪពុករបស់ទារក ដែលមានអាយុ ២៧ ឆ្នាំ ឈ្មោះ Dondre Hunter មកពីកោះ Staten បានមកប្តឹងប៉ូលីសនៅ 125th Street និងវិថី Lenox ក្នុងក្រុង Harlem ដោយប្រាប់ប៉ូលីសថា គាត់បានដេកលក់បន្ទាប់ពីឡើងជិះរថភ្លើងប្រហែលម៉ោង ២ ហើយពេលគាត់ភ្ញាក់ឡើងក៏បាត់កូនតែម្តង។ ប៉ូលីសបានជួយស្វែងរក ហើយក្រោយមកបានរកឃើញទារកនោះនៅ​ University Height ហើយឪពុករូបនេះក៏ត្រូវបានចាប់ខ្លួន។

ទារកដែលមិនត្រូវបានគេបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Bronx-Lebanon ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ហើយទារកនោះមិនមានបញ្ហាអ្វីទេ យោងទៅតាមសម្តីរបស់ប៉ូលីស។ ម្តាយរបស់ទារករូបនេះ បានមកដល់មន្ទីរពេទ្យទាំងព្រួយបារម្ភ និងទឹកភ្នែក នៅម៉ោង ១០ ព្រឹក និងត្រូវបានអនុញ្ញាតអោយយកទារកនេះទៅផ្ទះវិញភ្លាមៗ មុនម៉ោង ១១ព្រឹក។

នាងបានប្រាប់ប៉ូលីសថា ប្តីរបស់គាត់បានយកកូនទៅពិធីជប់លៀងមួយប្រហែលម៉ោង ៥ ល្ងាច នៅថ្ងៃសៅរ៍ តែក៏បាត់ដំណឹងពីគាត់ចាប់ពីម៉ោង ១ រំលងអាធ្រាត។ នាងបានប្រាប់ថា ប្អូនថ្លៃរបស់គាត់បានជូនប្តីរបស់គាត់ និងកូនទៅកាន់ស្ថានីយ៍រថភ្លើងដើម្បីមកផ្ទះវិញ តែក៏បាត់ឈឹងតែម្តង។ 

ប៉ូលីសសន្និដ្ឋានថា Hunter បានស្រវឹងជោគជាំនៅពេលដែលគាត់ទុកកូនចោល។ ឪពុកស្រវឹងរូបនេះត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលីសនៅស្ថានីយ៍ Transit District 4 ហើយត្រូវបានចោទប្រកាន់ពីបទបំបង់ក្មេង បទឧក្រិដ្ឋ និងរក្សាទុកកញ្ឆាដោយខុសច្បាប់។ Hunter ត្រូវបាននាំខ្លួនចេញពីស្ថានីយ៍ដោយជាប់ខ្នោះមុនម៉ោង ៦ ល្ងាច និងត្រូវបាននាំខ្លួនទៅកាន់តុលាការឧក្រិដ្ឋកម្ម Bronx ស្របពេលដែលរង់ចាំការកាត់ទោសនៅល្ងាចថ្ងៃអាទិត្យ។ 

ប្រភពNew York Post

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T