Avatar FC គ្រងជើងឯកមណ្ឌលកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់!

//s5.kh1.co/9c/9c0e26d9084ffea5bdf6c574743fe53da3e2039a.jpg
សង្គម

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១២​ ខែមករា ឆ្នាំ​២០២០ ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មណ្ឌលទី១ ខេត្តកំពង់ស្ពឺ ដែលមានក្រុមចូលរួមប្រជែងចំនួន៥២ក្រុម ដំណើរការប្រកួតអស់រយៈពេល២ថ្ងៃ នៅដីឡូត៍ឧកញ៉ា ឈួន គឹមសាន្ត Avatar  FC ក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះក្រុមបាល់ទាត់ TN Kandal ក្នុងលទ្ធផល ៦ទល់១ វគ្គផ្តាច់ព្រ័ត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ សោម សុខវិសាល ប្រធានក្រុម Avatar  FC បានស្តែងចេញនូវការតាំងចិត្តដ៏មោះមុតថា មុនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺនេះ ក្រុមរបស់ខ្លួនបានពុះពារឆ្លងកាត់ឧបសគ្គជាច្រើន ដោយក្នុងមួយថ្ងៃត្រូវលេងចាប់ពី៣ប្រកួត ទៅ៤ប្រកួត ដើម្បីដណ្តើមយកលទ្ធផលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក។ បន្ទាប់ពីគ្រងតំណែងជើងឯកនៅមណ្ឌលខេត្តកំពង់ស្ពឺ ប្រធានក្រុម Avatar  FC រូបនេះ បានប្តេជ្ញាបន្តដឹកនាំក្រុមបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឲ្យទម្រង់បច្ចេកទេសនៃការលេងនៅក្នុងក្រុមកាន់តែស៊ីសង្វាក់ និងយល់ចិត្តគ្នាសម្រាប់វគ្គផ្តាច់ព្រ័ត្រ​ Tiger Street Football 2020 នៅរាជធានីភ្នំពេញ។

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

គួររំលឹកផងដែលថា Tiger Street Football 2020 រៀបចំឡើងដោយ ស្រាបៀរថៃហ្គ័រ សម្រាប់មណ្ឌលខេត្តកំពង់ស្ពឺមាន៥២ក្រុម ធ្វើការប្រកួតជម្រុះយកតែ៦ក្រុម ឡើងទៅប្រកួតបន្តវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ជាមួយមណ្ឌល៧ទៀត ដែលកំពង់តែបន្តការប្រកួតជម្រុះជាបន្តបន្ទាប់។ ដោយយក៤ក្រុម ចាប់ពីចំណាត់លេខ១ ដល់លេខ៤ គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញអូតូ។ ដោយឡែក២ក្រុមទៀត ដែលទទួលបានឱកាសឡើងទៅបង្គ្រប់៦ក្រុម សម្រាប់មណ្ឌលកំពង់ស្ពឺលេងនៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនោះ គឺ៤ក្រុមដែលធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើការចាប់ឆ្នោតរើសយក២ក្រុមឡើងទៅបង្គ្រប់។

ពានរង្វាន់ចំណាត់ថ្នាក់លេខ១ទឹកប្រាក់ ១,៥០០$ ចំណាត់ថ្នាក់លេខ២ទឹកប្រាក់ ១,០០០$ ចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ ៥០០$ និងចំណាត់ថ្នាក់លេខ៤ទឹកប្រាក់ ២០០$។ ព្រមទាំងជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ  Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃ២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ Tiger Street Football 2020 ក៏មានការប្រគំតន្រ្តីដ៍កក្រើក ដែលមានការចូលរួមពីតារាល្បីប្រចាំកម្ពុជាដូចជា លោក ព្រាប សុវត្ថិ អ្នកនាង សុគន្ធ នីសា លោក ហ្សូណូ លោក ដួង វិរៈសិដ្ឋ និងកញ្ញា កែវ ចាន់ដាលីន ដើម្បីផ្តល់ជូននូវការសប្បាយរីករាយ ជូនប្រជាពលរដ្ឋនៅថ្ងៃចុងសប្តាហ៍ក្រោយសម្រាកពីការងារ។ ក្រៅពីការបង្ហាញវត្តមានពីសំណាក់តារាល្បីទាំងនេះ Tiger Street Football 2020 រដូវកាលទី៨ក៍មានកម្មវិធីពិសេសៗ សប្បាយៗជាច្រើន បង្កើនបរិយាកាសរីករាយជាមួយការប្រគំតន្ត្រីផងដែរ ក្នុងនោះមានដូចជា ផ្តល់ឱកាសជូនអ្នកចូលទស្សនាចូលរួមលេងហ្គេមនៅក្លឹបទឹកកក Tiger Crystal Igloo

  ការប្រកួតបាល់ទាត់ Tiger Street Football 2020
  ការប្រកួតបាល់ទាត់ Tiger Street Football 2020

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព៕

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T