ដោយមិនអាចប្រើប្រាស់សេវាកម្មរបស់ Google ពេលនេះក្រុមហ៊ុន Huawei បានងាកមកប្រើប្រាស់កម្មវិធីផែនទីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហូឡង់វិញម្ដង

//s5.kh1.co/71/716c0cff804a70113238b97d9b8d0ca7b52f7afc.jpg
បច្ចេកវិទ្យា

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Huawei កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត ដោយគ្មាន Google និង Android។

ចិន៖ ក្រុមហ៊ុន Huawei មានសារមួយផ្ញើទៅកាន់សហរដ្ឋអាមេរិកថា បើទោះជាគ្មានផែនទីរបស់ក្រុមហ៊ុន Google ក៏ខ្លួននៅតែអាចរស់នៅបាន។ ក្រុមហ៊ុនយក្សផលិតស្មាតហ្វូនរបស់ចិនមួយនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យា TomTom ដែលមានទីតាំងនៅប្រទេសហូឡង់។ TomTom នឹងអនុញ្ញាតឲ្យ Huawei ប្រើប្រាស់សេវាកម្មផែនទីរបស់ខ្លួនជាមួយព័ត៌មានទាក់ទងនឹងចរាចរណ៍និងកម្មវិធីស្វែងរកផ្លូវ ដើម្បីយកមកអភិវឌ្ឍជាកម្មវិធីនៅលើទូរសព្ទដៃ Huawei។ កិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Reuters មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន Huawei ពីព្រោះវាមានន័យថាក្រុមហ៊ុនកំពុងចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការហាមឃាត់ពាណិជ្ជកម្មរបស់អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន TomTom ដែលមានទីស្នាក់ការនៅក្នុងប្រទេសហូឡង់
ក្រុមហ៊ុន TomTom ដែលមានទីស្នាក់ការនៅក្នុងប្រទេសហូឡង់

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលដែលមានឈ្មោះថា Entity List ដែលរារាំងក្រុមហ៊ុនអាមេរិកទាំងឡាយមិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei ដោយគ្មានអាជ្ញាប័ណ្ណពិសេស។ ជាលទ្ធផល Google បានបញ្ឈប់ក្រុមហ៊ុន Huawei ក្នុងការចូលទៅប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Android របស់ខ្លួន ក៏ដូចជាសេវាកម្មកម្មវិធីនិងសេវាកម្មដទៃទៀតដែលជាកម្មសិទ្ធិរបស់ Google រួមទាំងផែនទី Google ផងដែរ។

Huawei មិនអាចប្រើកម្មវិធីនិងសេវាកម្មផ្សេងៗទៀតរបស់ Google បានឡើយ
Huawei មិនអាចប្រើកម្មវិធីនិងសេវាកម្មផ្សេងៗទៀតរបស់ Google បានឡើយ

គួររម្លឹកផងដែរថា Huawei បានពឹងផ្អែកលើ software និងគ្រឿងបន្លាស់របស់អាមេរិក សម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ការហាមឃាត់របស់សហរដ្ឋអាមេរិកមិនមែនជាបញ្ហាធំសម្រាប់ក្រុមហ៊ុន Huawei នោះទេ ពីព្រោះក្នុងប្រទេសចិន សេវាកម្មរបស់ Google ត្រូវបានគេរារាំងស្រាប់មកហើយ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាបញ្ហាសម្រាប់អតិថិជននៅក្រៅប្រទេស ពីព្រោះអ្នកប្រើប្រាស់ភាគច្រើនពឹងផ្អែកលើកម្មវិធីរបស់ Google៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T