ទីបំផុត! មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020 ពីកម្មវិធី បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យហើយ

//s5.kh1.co/cb/cbdd3cc49338339aa7a5320054d08b7eee19a1a8.jpg
សង្គម

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធពិធីប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ2020 ទៅកាន់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន

ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ទី20 ខែមករា ឆ្នាំ2020 ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ2020 ទៅកាន់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ» នៅឯការិយាល័យកណ្តាលរបស់ខ្លួន។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020

អ្នកស្រី ហាក់ ស្រី រស់ នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់រថយន្តទំនើបនេះបានថ្លែងទាំងអារម្មណ៍រំភើបឥតឧបមាថា៖ 

“ខ្ញុំអរចង់ហោះនៅពេលដែលក្រុមហ៊ុនតេមកបញ្ជាក់ថា ខ្ញុំឈ្នះរង្វាន់ឡាន១គ្រឿងនេះ។ ដំបូងភ័យណាស់ខ្លាចគេបោកប្រាស់ ព្រោះអីធ្លាប់គេខលមកបោកប្រាស់បន្លំច្រើនដង” អ្នកស្រីបន្តថា៖ មិត្តហ្វូនពិតជាបានប្រគល់រង្វាន់ដ៏អំអស្ចារ្យនេះមកនាងខ្ញុំពិតមែន។ សូមអតិថិជនទាំងអស់ជឿជាក់ជាមួយការផ្តល់ជូននេះ!

អ្នកស្រី ហាក់ ស្រី រស់ 
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកណ្តាល លោក អ៊ុត ណេង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone 11 Pro ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖

 រង្វាន់នេះពិតប្រាកដណាស់ ខ្ញុំតែងតែប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ហើយគ្រាន់តែបញ្ចូលលុយមិននឹកស្មានថាឈ្នះរង្វាន់ទូរស័ព្ទដៃដ៏ទំនើបមួយនេះទេ។

លោក អ៊ុត ណេង 
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020
មិត្តហ្វូនបានស្វែងរកឃើញម្ចាស់រថយន្ត TOYOTA HILUX REVO សេ៊រីឆ្នាំ2020

អតិថិជនដែលឈ្នះរង្វាន់ផ្សេងៗទៀតសុទ្ធតែបង្ហាញអារម្មណ៍រំភើបដូចគ្នាក្នុងពីធីប្រគល់រង្វាន់នេះ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ 

ខ្ញុំបាទមានកិត្តិយសក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងយើងនៅថ្ងៃនេះ។ ការរៀបចំកម្មវិធីពិសេសៗរបស់មិត្តហ្វូនពិតជាមានតម្លាភាព និងសច្ចភាពទៅដល់អតិថិជនគ្រប់រូបដែលតែងតែជឿជាក់និងគាំទ្រលើសេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗខាងមុខនេះមិត្តហ្វូននឹងផ្តល់ជូននូវកម្មវិធីថ្មីៗនិងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។  

លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន
https://s5.kh1.co/__image/w=650,h=378,q=100/03/037770a0f352cee9630aa89fd2b0df42562bd91f.jpg

នៅក្នុងពីធីនេះមិត្តហ្វូនបានប្រគល់នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់អតិថិជនដែលមានសំណាងដូចជា៖

-       រង្វាន់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ2020 បានទៅលើអ្នកស្រី ហាក់ ស្រី មកពីរាជធានីភ្នំពេញ

-       រង្វាន់ទូរស័ព្ទដៃ iPhone 11 Pro បានទៅលើលោក អ៊ុត ណេង មកពីខេត្តកណ្តាល

-       រង្វាន់ទូរទស្សន៍ LG Smart TV 49 អ៊ីញ បានទៅលើអ្នកនាង រៀល សំអាត មកពីខេត្តស្វាយរៀង

-       រង្វាន់ទូទឹកកក SAMSUNG បានទៅលើអ្នកស្រី ខ្នា រ៉េន មកពីខេត្តកំពង់ធំ

មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេលើសេវាគ្របដណ្តប់ទូទាំងប្រទេស អត្រាតម្លៃសមរម្យ រួមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗទៅដល់អតិថិជនរបស់ខ្លួនរៀងរាល់ខែ។ ការផ្តល់ជូននេះគឺជាការឆ្លើយតបទៅដល់អិតិថិជនទាំងអស់ដែលបានគាំទ្រប្រើប្រាស់បណ្តាញមិត្តហ្វូនយ៉ាងពេញទំហឹងតាំងពីខ្លួនបើកប្រតិបត្តិការនៅលើទីផ្សារប្រទេសកម្ពុជាជាង១០ឆ្នាំមកនេះ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T