លេងកាចណាស់! Balotelli ប្ដូរចូលបានត្រឹម៧នាទី បានកាតក្រហមមួយ (មានវីដេអូ)

//s5.kh1.co/22/22136329b76247e07e497900b3f56a2cf97db788.jpg
កីទ្បា

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Balotelli ប្ដូរចូលនាទី៧៤ បានកាតក្រហមនាទី៨១

អ៉ីតាលី៖ ខ្សែប្រយុទ្ធក្រុម Brescia កីឡាករ Mario Balotelli ចូលលេងបានត្រឹម៧នាទីក៏ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួតភ្លាមៗ កំឡុងពេលប្រកួតជាមួយនឹងក្រុម Cagliari ក្នុងក្របខណ្ឌ​ Serie A សប្ដាហ៍ទី២០ យប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mario Balotelli
  កីឡាករ Mario Balotelli

Balotelli ប្ដូរចូលនៅនាទី៧៤ លេងបានប្រមាណ៦នាទី រូបគេបានបង្កកំហុសទៅលើខ្សែការពារក្រុម Cagliari កីឡាករ Fabio Pisacane ដោយលើកជើងកាត់បាល់ខ្ពស់ពេក បន្ទាប់មកអាជ្ញាកណ្ដាលលោក Antonio Giua ក៏ផ្ដល់កាតលឿងមួយជាការព្រមានដល់រូបគេ។

https://s5.kh1.co/__image/w=650,h=366,q=100/ef/ef65e6a27644bafff7992b39f177684f6874acd7.png

ប៉ុន្តែក្រោយបញ្ចេញកាយវិការមិនសមរម្យ រូបគេក៏ត្រូវលោកអាជ្ញាកណ្ដាលផ្ដល់កាតលឿងបន្ថែម១ទៀត ស្មើនឹងកាតក្រហមបណ្ដេញចេញពីការប្រកួតតែម្ដង។

ក្នុងការប្រកួតនេះដែរ ក្រុមទាំងពីរបានប្រកួតស្មើគ្នា២ទល់នឹង២ ដោយខ្សែប្រយុទ្ធ Ernesto Torregrossa ជាអ្នកស៊ុតឲ្យក្រុម Brescia ចំណែកឯខ្សែបម្រើ Joao Pedro ជាអ្នករកគ្រាប់បាល់ឲ្យក្រុមភ្ញៀវ Cagliari។

គួរម្លឹកផងដែរ នេះជាលើកទី១៣ដែលខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ Balotelli ទទួលកាតក្រហមក្នុងអាជីពជាកីឡាករ៕

សូមទស្សនាវីដេអូ ខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T