ប្រធានក្រុមហ៊ុន SpaceX ចង់បញ្ជូនមនុស្សទៅភពព្រះអង្គារឲ្យបាន ១លាននាក់ នៅឆ្នាំ២០៥០

//s5.kh1.co/e2/e261f4866ff70348c91741e2b43bf6ad1b792091.png
បច្ចេកវិទ្យា

 ២០-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក អេឡុន ម៉ាសក៍ មានគម្រោងចង់បញ្ជូនមនុស្សទៅធ្វើការនៅភពព្រះអង្គារឱ្យបានម១លាននាក់នៅឆ្នាំ២០៥០

អាមេរិក៖ លោក​ អេឡុន ម៉ាសក៍ (Elon Musk) ដែលជាប្រធានក្រុមហ៊ុន SpaceX ​ បានចែករំលែកសារមួយចំនួននៅក្នុងបណ្តាញសង្គមTwitter របស់លោក កាលពីថ្ងៃសុក្រថា "លោកមានគម្រោង​ចង់បញ្ជូនមនុស្ស​ ១ លាននាក់ ទៅកាន់ភពព្រះអង្គារ" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​ អេឡុន ម៉ាសក៍
លោក​ អេឡុន ម៉ាសក៍

ចក្ខុវិស័យរបស់ ម៉ាសក៍ គឺគាត់​ចង់បង្កើតយានអវកាស​ Starship ឱ្យបាន​ ១០០គ្រឿង ក្នុងមួយឆ្នាំ ហើយបាញ់បង្ហោះយានទាំងនោះឲ្យបានចំនួន​៣គ្រឿងក្នុងមួយថ្ងៃ ដើម្បីអាចបញ្ជូនមនុស្សឲ្យបានដល់គោលដៅប្រមាណ ១​លាននាក់ពីភពផែនដីទៅកាន់ភពព្រះអង្គារ។ ​សំរាប់អ្នក​ដែលចង់ធ្វើដំណើរតាម​យានអវកាសនេះ គឺពួកគេអាចធ្វើដំណើរទៅបាន ព្រោះក្រុមហ៊ុននឹងមានធានាប្រាក់កម្ចីសម្រាប់អ្នកដែលមិនមានប្រាក់គ្រប់គ្រាន់។ លោក ម៉ាសក៍ ក៏បានសរសេរបន្ថែមទៀតថា ​វានឹងមានការងារគ្រប់គ្រាន់នៅលើភពព្រះអង្គារ ដូច្នេះអ្នកដែលធ្វើដំណើរទៅទីនោះប្រហែលជានឹង​អាចធ្វើការ​ដើម្បីសងប្រាក់ដែលពួកគេបាន​ខ្ចីពីក្រុមហ៊ុន​។

យានអវកាស​ Starship
យានអវកាស​ Starship

រៀងរាល់ ២៦ខែម្តង ចម្ងាយរវាងផែនដីនិងភពព្រះអង្គារនឹងខិតមក​ជិតគ្នាបំផុត។ ដូច្នេះហើយ លោក ម៉ាសក៍ចង់យកឱកាសនេះដឹកជញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ព្រោះវាចំណាយតិច​និងអាចធ្វើដំណើរបានលឿន។ ហើយគាត់ក៏សង្ឃឹមទៀតថា​នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ​ផលិតកម្មនៃយានអវកាសនឹងអាចកើនឡើងពី១០០គ្រឿងដល់ ១០០០គ្រឿងក្នុងមួយឆ្នាំ។

យានអវកាស​ Starship
យានអវកាស​ Starship

គួរបញ្ជាក់ផងថា ការលើកឡើងរបស់លោក ម៉ាសក៍ ខាងលើនេះបានលាយឡំនឹងភាពកំប្លែងបន្តិច ប៉ុន្តែគំរោងប្រកបដោយមហិច្ឆតារបស់ SpaceX គឺមិនមែនជារឿងលេងសើចនោះទេ។ បើមើលលើផែនការអភិវឌ្ឍ និងគំរូរបស់ SpaceX ដែលត្រូវបានបង្ហាញកាលពីឆ្នាំ២០១៩ រួចទៅហើយនោះ គឺ​អាចបញ្ជាក់ឱ្យយើងឃើញ​យ៉ាងច្បាស់ថា វា​ជា​ប្រព័ន្ធដឹកជញ្ជូនទៅទីអវកាសដែលមានឥទ្ធិពលបំផុត ព្រោះ​យានអាវកាសនេះអាចដឹកទំនិញបាន​ប្រមាណ​ ១០០តោន ​និងមនុស្ស ១០០នាក់ឡើងទៅទីអវកាសបានក្នុងពេលតែមួយ៕

លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
លោក​ អេឡុន ម៉ាសក៍នឹងប្រើប្រាស់យានអវកាស​ Starship ដឹកជញ្ជូនមនុស្សទៅភពព្រះអង្គារ
យានអវកាស​ Starship
យានអវកាស​ Starship
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T