ទើបតែថតរឿងជាមួយគ្នាបានម្តង ស្រាប់តែMik សារភាពថា Bow ជាមនុស្សពិសេសបំផុតសម្រាប់លោក!

//s5.kh1.co/4e/4e25075ac8071cd72debb59322e37b864e098140.jpg
នារី

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្តែងប្រុសកូនកាត់រូបសង្ហា Mik Thongraya បានចូលរួមនៅក្នុងកម្មវិធីមួយ ហើយក្នុងនោះ លោកក៏បានផ្តល់កិច្ចសម្ភាសន៍ និយាយអំពើទំនាក់ទំនងរវាងលោកជាមួយនឹង តារាសម្តែងស្រី Bow Maylada ផងដែរ។

ថៃ៖ កាលពីមួយរយៈមុននេះ តារាសម្តែងប្រុសកូនកាត់រូបសង្ហាលោក Mik Thongraya និងតារាសម្តែងស្រីចំណូលថ្មី Bow Maylada បានចាប់ដៃគ្នាជាលើកទី១ សម្តែងខ្សែភាពយន្តរឿង​ « Mon Garn Bandan Ruk » ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រិយមិត្តទស្សនិកជន​  រហូតដល់មានអ្នកខ្លះចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាពិតៗនៅខាងក្រៅថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងនៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ តារាសម្តែងប្រុសលោក Mik Thongraya ក៏បាននិយាយអំពីតារាសម្តែងស្រី Bow Maylada ផងដែរ ដោយបានលើកឡើងថា បច្ចុប្បន្ននេះលោកមិនសូវជាបានជួបគ្នាញឹកញាប់នោះទេ ដោយសារមមាញឹកនឹងការងារថតរៀងៗខ្លួន។ មិនតែប៉ុណ្ណោះ Mik បានបន្ថែមទៀតថា លោកអាចនិយាយអំពីនាងបានច្រើនជាងនេះ ប៉ុន្តែបើឲ្យលោកប្រកាសពីទំនងទំនាល់ផ្លូវការរបស់អ្នកទាំងពីរ ថាជាអ្វីនឹងគ្នាគឺនៅមិនទាន់នៅឡើយនោះទេ អ្វីគ្រប់យ៉ាងគឺមានតែរង់ចាំមើលទៅថ្ងៃខាងមុខបន្តទៀត។

ប៉ុន្តែលោក Mik បាននិយាយថា Bow នាងគឺជាមនុស្សដ៏ពិសេសម្នាក់សម្រាប់លោក។ ដោយឡែក នៅពេលដែលអ្នកសារព័ត៌មានសួរលោកថា «តើលោកកំពុងញ៉ែនាងមែនទេ?» ស្រាប់តែ​ Mik ឆ្លើយថា លោកតែងតែគាំទ្រនាងនិងស្រលាញ់នាងផងដែរ៕

Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Mik និង Bow
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T