មិននឹកស្មាន! ដួង ម៉ានិច ស្រលាញ់ ឌី សាវ៉េត ខ្លាំងប្រៀបដូចម្តាយទី២ ដោយសារតែ.....

//s5.kh1.co/34/34bab282231ad5e00be58a34db53747a26a1323a.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដួង ម៉ានិច បង្ហាញការស្រលាញ់ ដល់អ្នកស្រី ឌី សាវ៉េត ពេលជួបនៅក្រៅជាមួយកាយវិការគោរព សំពះយ៉ាងគួរឲ្យសរសើរដល់សិល្បៈរៀមច្បង

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ម៉ានិច បច្ចុប្បន្នហាក់ដូចជាមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ តែងតែលេចមុខនៅក្នុងរឿងភាគជាច្រើនគួរឲ្យកត់សម្គាល់ ស្របពេលដែលសមត្ថភាពរបស់នាងពិតជាល្អ មិនថាផ្នែកសម្តែងកម្សត់ ឬកាចឆ្នាស់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានបង្ហាញទង្វើដ៏ល្អមួយគួរឲ្យសរសើរ ក្រោយបានជួបរៀមច្បងដែលជាតារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសម្លេង អ្នកស្រីឌី សាវ៉េត ដោយនាងបានធ្វើការបង្ហាញភាពទន់ភ្លន់សំពះ ដោយក្តីគោរពទៅកាន់គាត់ រហូតហៅថាជាអ្នកម្តាយទី២ទៀតផង។  បន្ថែមពីនេះនាងក៏បានបង្ហោះសារយ៉ាងដូច្នោះថា៖

បានជួបអ្នកគ្រូទៀតហើយ គាត់ប្រៀបដូចជាម្ដាយទី ២របស់ខ្ញុំចឹង ព្រោះតាំងតែពីចូលសិល្បៈដំបូងរហូតដល់ឥឡូវ នៅពេលដែលជួបគាត់គឺគាត់តែងតែណែនាំ និងលើកទឹកចិត្តរហូត ផ្ដល់នូវដំបូន្មានល្អៗ ហើយគាត់មានប្រសាសន៍ថា « ជីវិតសិល្បៈចឹងហើយកូន តែងតែមានអ្នកស្រលាញ់ អ្នកចូលចិត្ត និងអ្នកមិនពេញចិត្តចឹងហើយកូន យ៉ាងណាកូនខំតែធ្វើអំពើល្អ ក៏ដូចជាខិតខំសម្ដែងអោយបានល្អ នោះរឿងល្អៗហ្នឹងមករកយើងមិនខាន» កូនតែងតែចាំនូវសម្ដីរបស់អ្នកគ្រូរហូតនៅពេលកូនមិនសប្បាយចិត្ត ព្រោះវាធ្វើឲ្យខ្ញុំមានសេចក្ដីសង្ឃឹមបន្តដំណើរទៅមុខទៀត

សាររបស់ ដួង ម៉ានិច

ទន្ទឹមនឹងសម្តីពាក្យពេចន៍ទាំងនេះ បានធ្វើឲ្យតារាស្រីរូបនេះតែងតែចងចាំ និងស្រលាញ់ចូលចិត្តដល់តារារៀមច្បងរូបនេះ ដែលបានផ្តល់ដំបូន្មាន និងការស្រលាញ់ទៅកាន់នាងខ្លាំង រហូតធ្វើឲ្យនាងមានចិត្តស្រលាញ់ អ្នកស្រីខ្លាំងបែបនេះបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ឌី សាវ៉េត
ឌី សាវ៉េត
ឌី សាវ៉េត
ឌី សាវ៉េត
ដួង ម៉ានិច ពេលជួប ឌី សាវ៉េត នៅក្រៅ
ដួង ម៉ានិច ពេលជួប ឌី សាវ៉េត នៅក្រៅ
ដួង ម៉ានិច ពេលជួប ឌី សាវ៉េត នៅក្រៅ
ដួង ម៉ានិច ពេលជួប ឌី សាវ៉េត នៅក្រៅ
ដួង ម៉ានិច
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T